ខ្សែការពារ ឈង់ ប៊ុណ្ណាត បានត្រលប់មករកភាពខ្លាំងរបស់ខ្លួនវិញបន្ទាប់ពីបានបង្ហាញខ្លួនជាមួយក្រុមណាហ្គាវើលដ៏ក្នុង ២ ប្រកួតដំបូងនៃពានលីគខាប់។ គួររំលឹកផងដែរថា កាលពីរដូវកាលឆ្នាំ ២០២២ កីឡាករឈង់ ប៊ុណ្ណាត បានផ្លាស់ប្តូរទៅកាន់ក្លិបវិសាខា ដោយពេលនោះរូបគេបង្ហាញខ្លួនបានត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះ ហើយសម្រាប់រដូវកាលថ្មីនេះរូបគេត្រូវបានណាហ្គាវើលដ៏ខ្ចីជើងពីវិសាខា។

ឆ្លងកាត់ការប្រកួត ២លើកជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ អតីតខ្សែការពារអង្គរថាយហ្គឺររូបនេះបានបង្ហាញខ្លួនក្នុងជម្រើសដំបូងទាំង ២ប្រកួត និងបានជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួតក្នុងជំនួបជាមួយ ISI ផងដែរ៕

Share.

Comments are closed.

Exit mobile version