ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានដំណើរការទៅ ៣ សប្តាហ៍កន្លងមកហើយ ដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងជក់ចិត្តសម្រាប់រដូវកាលនេះ ។ កីឡាករ ៣ រូបដែលទាត់បញ្ចូលទីបានច្រើនជាងគេ ក្នុងចំណោមសប្តាហ៍ទាំង ៣ នេះគឺមាន ៣ រូប៖ កីឡាករ ញាណ សុសុីដាន របស់សមាគមកីឡាបាល់ទាត់ ខ.ភ.ម ដោយរូបគេបានចាប់ផ្តើមយ៉ាងល្អនៅរដូវកាលនេះជាមួយគុណភាពនៃការបញ្ចប់ទី ។​

ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង Marcus Haber រកបាន ៣ គ្រាប់ក្នុង ១ ប្រកួត ក្នុងជំនួបទល់នឹងក្រុមអង្គរថាយហ្គឺរកាលពីសប្តាហ៍មុននេះ ។ អតីតម្ចាស់ស្បែកជើងមាស និងកីឡាករល្អប្រចាំលីគកំពូលកម្ពុជា ឆ្នាំ ២០២២ នៅតែបន្តធ្វើបានល្អ បើទោះបីជាប្រកួតដំបូងរូបគេមិនអាចរកគ្រាប់បាល់បានក៏ដោយ ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរបស់ណាហ្គាវើលដ៏គឺកីឡាករ Cristian Dos Santos ដោយរូបគេគឺជាកីឡាករដ៏សំខាន់ម្នាក់របស់ក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ ។ រូបគេជាសមាជិកដ៏សកម្មម្នាក់ក្នុងការជួយក្រុមឲ្យទទួលបានលទ្ធផលល្អទាំង ៣ ប្រកួត ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតប្រជែងពានរង្វាន់លីគខាប់នឹងនៅបន្តរហូតដល់ខែមិថុនា បើទោះបីជាសមាជិកអាយុក្រោម ២២ ឆ្នាំ របស់ក្រុមនីមួយៗជាប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមសុីហ្គេមក៏ដោយ ៕

Share.

Comments are closed.

Exit mobile version