ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ កម្ពុជា កំពុងតែធ្វើការប្រមូលផ្តុំហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ដើម្បីត្រៀមខ្លួនលេងព្រឹត្តិការណ៍សុីហ្គេម ដែលកម្ពុជានឹងរៀបចំនៅខែឧសភា ខាងមុខនេះ ។

ជុំវិញនឹងការប្រមូលផ្តុំហ្វឹកហាត់នេះកីឡាករឆ្នើមរបស់ភ្នំពេញក្រោន លឹម ពិសុទ្ធ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះ៖ «មកដល់ទីនេះខ្ញុំមានអារម្មណ៍រីករាយ ស្រស់ស្រាយ ស្ងប់ស្ងាត់ល្អ ព្រោះជិតសមុទ្រ និងភ្នំ ដែលធ្វើឲ្យយើងបានផ្តោតខ្លាំង ។ ការហ្វឹកហាត់ខ្លាំង ដែលនាំឲ្យមានផលវិជ្ជមានច្រើន ហើយមួយទៀតនោះយើងអាចនៅជាមួយគ្នាច្រើន និងលេងជាមួយគ្នាឆាប់ត្រូវគ្នា ។ »

គួររំលឹកផងដែរថាក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា ក៏មានការប្រកួតមិត្តភាព នៅទីនោះចំនួន ៣ ដងផងដែរ មុននឹងត្រលប់មកកាន់ប្រទេសកម្ពុជាយើងវិញ និងជម្រុះកីឡាករនៅសល់ត្រឹម ២០ នាក់ចុងក្រោយ ៕

Share.

Comments are closed.

Exit mobile version