ការប្រកួតពានរង្វាន់ Merlion Cup 2023 គឺជាការប្រកួតមួយដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់សឹង្ហបុរី​ ដោយនេះជាលើកទី ៩ ហើយបន្ទាប់ពីការផ្អាក ៣ ឆ្នាំជាប់ៗគ្នា ។​ សម្រាប់ការប្រកួតប្រជែងគឺកម្រិតអាយុក្រោម ២២ ឆ្នាំ ហើយនៅឆ្នាំនេះមានក្រុមចំនួន ៣ ចូលរួមគឺ៖ សឹង្ហបុរី​ ម៉ាឡេសុី ហុងកុង និងកម្ពុជា ។

ការប្រកួតនឹងចាប់ផ្តើមរយៈពេលខ្លីគឺពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៦ ខែមីនាខាងមុខនេះ ។ សម្រាប់រូបមន្តនៃការប្រកួតគឺ ២ ប្រកួតនៅថ្ងៃបើកឆាកទី ២៤ ក្រុមដែលឈ្នះនឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៦ ខែមីនា ។ សម្រាប់ការចាប់ឆ្នោតនៃការប្រកួតគឺនឹងត្រូវធ្ចើឡើងនៅថ្ងៃច័ន្ទ ទី ៦ ខែមីនា ហើយការប្រកួតនោះគឺធ្វើឡើងនៅកីឡដ្ឋាន Jalan Besar Stadium ។

គួរបញ្ជាក់ផងដែរថានេះជាលើកទីមួយហើយសម្រាប់កម្ពុជាដែលចូលរួមក្នុងការប្រកួតពានរង្វាន់ Merlion Cup 2023 នេះ ហើយវាក៏អាចជារឿងល្អផងដែរសម្រាប់ក្រុមអាយុក្រោយម ២២ ឆ្នាំយើង ក្នុងការប្រកួតប្រជែងជាមួយក្រុមក្នុងតំបន់បែបនេះ ដើម្បីត្រៀមខ្លួនការប្រកួតសុីហ្គេមនៅកម្ពុជាខាងមុខនេះ ៕

Share.

Comments are closed.

Exit mobile version