ក្លិបបាល់ទាត់បាត់ដំបង ជាក្លិបមួយដែលបង្កើតឡើងពីការលេងបាល់ពាក់កណ្តាលអាជីពធម្មតា រហូតដល់មានបំណងក្នុងការលេងតំណាងឲ្យខេត្តបាត់ដំបង។ ក្លិបបាល់ទាត់បាត់ដំបង កើតចេញមកពីក្លិបគង់វង្សគ្លីនិច នៅឆ្នាំ ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោក គង់ សាវង្ស ដែលជាម្ចាស់គ្លីនិចផ្ទាល់តែម្តង។

ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនក្នុងខេត្ត ក៏ដូចជាមើលឃើញថាខេត្តបាត់ដំបងជាខេត្តមួយដ៏ធំ ប៉ុន្តែវិស័យបាល់ទាត់មិនទាន់មានក្រុមណាមួយដែលតំណាងឲ្យខេត្តនោះលោកវេជ្ជបណ្ឌិត គង់ សាវង្ស ក៏ចាប់ផ្តើមមានគំនិតក្នុងការបង្កើតក្រុមដោយផ្ទាល់។ សម្រាប់ក្រុមកីឡាករភាគច្រើនគឺផ្តោតសំខាន់លើអ្នកខេត្តបាត់ដំបងផ្ទាល់តែម្តង ហើយនៅពេលនេះក្លិបក៏មានធនធានកីឡាករក្មេងៗមួយចំនួនផងដែរ ដោយពួកគេលេងក្នុងឈុត U18 របស់ក្លិប។

លោក គង់ សាវង្ស ធ្លាប់បានបញ្ជាក់ថាជាជំហានដំបូងលោកចង់សាងថ្នាលយុវជនសិន ហើយលោកក៏មានបំណងក្នុងការចូលរួមលេងលីគទី ២ តំណាងឲ្យខេត្តផងដែរ។ បន្ថែមពីនេះទៅទៀតលោកក៏បានបង្ហាញពីក្តីស្រម៉ៃរបស់លោកគឺ ចង់នាំក្លិបបាល់ទាត់បាត់ដំបង លេងពានរង្វាន់លីគកំពូលកម្ពុជា ព្រោះលោកយល់ថាបាត់ដំបងជាខេត្តដែលធំ មានប្រជាជនច្រើន សក្តានុពលសេដ្ឋកិច្ចក៏ធំ ហើយអ្វីដែលសំខាន់នោះគឺចង់ឲ្យខេត្តមានមុខមាត់ល្បីល្បាយក្នុងវិស័យបាល់ទាត់ដូចខេត្តផ្សេងៗដែរ។

លោកវេជ្ជបណ្ឌិតក៏បង្ហាញពីការបើកចិត្តសម្រាប់ការសហការណាមួយដែលមានបំណងចង់ចូលរួមជាមួយក្លិបបាត់ដំបងផងដែរ ព្រោះជាគោលបំណងចំបងគឺអភិវឌ្ឍន៍ធនធានកីឡានៅខេត្តបាត់ដំបង និងកីឡាជាតិ៕

 

Share.

Comments are closed.

Exit mobile version