© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ab
តាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News បានឱ្យដឹងថា លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរសព្ទសុំអភ័យទោសពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត AFC Asian Cup 2022។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរសព្ទមកលោកហើយបានថ្លែងថា៖ «ខ្ញុំបានបញ្ជូនព័ត៌មានដែលកម្ពុជាអាក់អន់ចិត្ត ចំពោះសហព័ន្ធបាល់ទាត់ឥណ្ឌា ដែលរៀបចំមិនបានល្អលើការស្នាក់នៅកីឡាករកម្ពុជា ក៏ដូចជាបញ្ហាចាក់ភ្លេងជាតិកម្ពុជានៅពេលចាប់ផ្តើមប្រកួត ព្រមទាំងសម្តែងការសុំទោសចំពោះកំហុសឆ្លងនេះ»។ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា បន្ទាប់ពីមានការសុំអភ័យទោសហើយនោះ លោកជំទាវក៏ស្នើសុំជួបទទួលទានកាហ្វេជុំគ្នាជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ ក្រោយត្រឡប់មកមាតុប្រទេសវិញ។ សូមរំលឹកថា នាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃទី០៨ ខែមិថុនា បានព្រមានទុករយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតសុំទោសកម្ពុជាផងដែរ៕
នៅមិនដល់ ១សប្តាហ៍ទៀតទេ កម្ពុជានឹងដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក “FIFA World Cup Trophy Tour” ពោលគឺនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៥១ ដែលមានឱកាសនាំយកពាន World Cup ពិតប្រាកដ មកបង្ហាញប្រជាជនកម្ពុជា ជាពិសេសអ្នកស្នេហាវិស័យបាល់ទាត់។ នេះគឺជាលើកដំបូងចំពោះការមកដល់កម្ពុជា ហើយតាមគម្រោងក្បួនដង្ហែពានរង្វាន់នឹងចាប់ផ្ដើមពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព និងមានអញ្ជើញទទួលស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។ លើសពីនេះទៅទៀត គឺនឹងមានការស្វាគមន៍ឱ្យចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ១០យប់ ផងដែរ។ ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup™ នេះនឹងឈប់ក្នុងប្រទេសចំនួន ៥១ បូករួមជាមួយប្រទេសទាំង៣២ ដែលត្រូវចូលរួមប្រកួត FIFA World Cup 2022 ខាងមុខផងដែរ ដែលនាំឱ្យ FIFA កាន់តែខិតជិតដល់គោលដៅនៃការយកពានផ្លូវការទៅដាក់បង្ហាញនៅប្រទេសជាសមាជិកទាំង២១១ របស់ FIFA នៅមុនឆ្នាំ២០២៣។ នៅអាស៊ីអាគ្នេយ៍ ពានរង្វាន់បាល់ទាត់ពិភពលោក ធ្លាប់ធ្វើដំណើរមកកាន់ប្រទេសមីយ៉ាន់ម៉ា, ថៃ, វៀតណាម, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕
ក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ឆ្នាំមិនអាចឡើងទៅលេងវគ្គបន្តនៃពានរង្វាន់ AFC ASIAN CUP U23 បានទេ ក្រោយចាញ់ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ កូរ៉េខាងត្បូង ១ទល់០។ ឆ្លងកាត់ការប្រកួត ៣លើកក្នុងពូល C ពួកគេមានត្រឹម ៤ពិន្ទុ ដោយការប្រកួតដំបូងនោះបានស្មើជាមួយក្រុមជម្រើសជាតិវៀតណាម ១ទល់១ ហើយឈ្នះក្រុមជម្រើសជាតិម៉ាឡេសុី ៣ទល់០ និងចុងក្រោយចាញ់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ១ទល់០។ សូមរំលឹកផងដែរថាសម្រាប់ពូល C នៃពានរង្វាន់ AFC ASIAN CUP U23 ក្រុមដែលត្រូវលេងលេងវគ្គខ្វែងបន្តទៀតនោះគឺក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកូរ៉េខាងត្បូង និងក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំវៀតណាម៕
ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ថៃ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ កូរ៉េខាងត្បូងនៅវេលាម៉ោង ៨ យប់នេះ ដែលការប្រកួតពានរង្វាន់ AFC ASIAN CUP U23។ វាអាចជាការប្រកួតមួយដ៏តានតឹងព្រោះក្រុមទាំង ២ត្រូវការឈ្នះដាច់ខាត ដើម្បីឈានទៅលេងវគ្គបន្ត។
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.