© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ab
ការប្រកួតពានរង្វាន់ Merlion Cup 2023 គឺជាការប្រកួតមួយដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់សឹង្ហបុរី ដោយនេះជាលើកទី ៩ ហើយបន្ទាប់ពីការផ្អាក ៣ ឆ្នាំជាប់ៗគ្នា ។ សម្រាប់ការប្រកួតប្រជែងគឺកម្រិតអាយុក្រោម ២២ ឆ្នាំ ហើយនៅឆ្នាំនេះមានក្រុមចំនួន ៣ ចូលរួមគឺ៖ សឹង្ហបុរី ម៉ាឡេសុី ហុងកុង និងកម្ពុជា ។ ការប្រកួតនឹងចាប់ផ្តើមរយៈពេលខ្លីគឺពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៦ ខែមីនាខាងមុខនេះ ។ សម្រាប់រូបមន្តនៃការប្រកួតគឺ ២ ប្រកួតនៅថ្ងៃបើកឆាកទី ២៤ ក្រុមដែលឈ្នះនឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៦ ខែមីនា ។ សម្រាប់ការចាប់ឆ្នោតនៃការប្រកួតគឺនឹងត្រូវធ្ចើឡើងនៅថ្ងៃច័ន្ទ ទី ៦ ខែមីនា ហើយការប្រកួតនោះគឺធ្វើឡើងនៅកីឡដ្ឋាន Jalan Besar Stadium ។ គួរបញ្ជាក់ផងដែរថានេះជាលើកទីមួយហើយសម្រាប់កម្ពុជាដែលចូលរួមក្នុងការប្រកួតពានរង្វាន់ Merlion Cup 2023 នេះ ហើយវាក៏អាចជារឿងល្អផងដែរសម្រាប់ក្រុមអាយុក្រោយម ២២ ឆ្នាំយើង ក្នុងការប្រកួតប្រជែងជាមួយក្រុមក្នុងតំបន់បែបនេះ ដើម្បីត្រៀមខ្លួនការប្រកួតសុីហ្គេមនៅកម្ពុជាខាងមុខនេះ ៕
ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានដំណើរការទៅ ៣ សប្តាហ៍កន្លងមកហើយ ដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងជក់ចិត្តសម្រាប់រដូវកាលនេះ ។ កីឡាករ ៣ រូបដែលទាត់បញ្ចូលទីបានច្រើនជាងគេ ក្នុងចំណោមសប្តាហ៍ទាំង ៣ នេះគឺមាន ៣ រូប៖ កីឡាករ ញាណ សុសុីដាន របស់សមាគមកីឡាបាល់ទាត់ ខ.ភ.ម ដោយរូបគេបានចាប់ផ្តើមយ៉ាងល្អនៅរដូវកាលនេះជាមួយគុណភាពនៃការបញ្ចប់ទី ។ ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង Marcus Haber រកបាន ៣ គ្រាប់ក្នុង ១ ប្រកួត ក្នុងជំនួបទល់នឹងក្រុមអង្គរថាយហ្គឺរកាលពីសប្តាហ៍មុននេះ ។ អតីតម្ចាស់ស្បែកជើងមាស និងកីឡាករល្អប្រចាំលីគកំពូលកម្ពុជា ឆ្នាំ ២០២២ នៅតែបន្តធ្វើបានល្អ បើទោះបីជាប្រកួតដំបូងរូបគេមិនអាចរកគ្រាប់បាល់បានក៏ដោយ ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរបស់ណាហ្គាវើលដ៏គឺកីឡាករ Cristian Dos Santos ដោយរូបគេគឺជាកីឡាករដ៏សំខាន់ម្នាក់របស់ក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ ។ រូបគេជាសមាជិកដ៏សកម្មម្នាក់ក្នុងការជួយក្រុមឲ្យទទួលបានលទ្ធផលល្អទាំង ៣ ប្រកួត ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ ។ សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតប្រជែងពានរង្វាន់លីគខាប់នឹងនៅបន្តរហូតដល់ខែមិថុនា បើទោះបីជាសមាជិកអាយុក្រោម ២២ ឆ្នាំ របស់ក្រុមនីមួយៗជាប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមសុីហ្គេមក៏ដោយ ៕
ការប្រកួតពានរង្វាន់លីគខាប់ឆ្នាំ ២០២៣ បានឈានដល់សប្តាហ៍ទី ៣ ហើយ សម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ។ ខាងក្រោយនេះគឺជារឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅសប្តាហ៍ទី ៣ នេះ! បន្ទាប់ពីមានការបង្ហោះឌឺដងគ្នារវាងក្រុមបឹងកេត និងគីរីវង់ ការប្រកួតរបស់ពួកគេមានភាពជក់ចិត្តខ្លាំង ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រគឺ គីរីវង់បានយកជ័យជម្នះទៅលើក្រុមបឹងកេតក្នុងដីខ្លួនឯង ២ ទល់ ០ ដែលជាស្ថិតិល្អមួយសម្រាប់គីរីវង់នៃការចាប់ផ្តើមរដូវកាលថ្មីនេះ ។ ក្រុមចំនួន ៣ បន្តភាពខ្លាំងរបស់ខ្លួននៅសប្តាហ៍នេះ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ ក្នុងនោះរួមមាន៖ ណាហ្គាវើលដ៏ ក្រសួងការពារជាតិ និងគីរីវង់សុខសែនជ័យ ពោលគឺពួកគេមាន ៩ ពិន្ទុពេញៗតែម្តង ។ ការបង្ហាញខ្លួនរបស់ NICK TAYLOR ជាមួយព្រះខ័នរាជស្វាយរៀង ទល់ក្រុមអង្គរថាយហ្គឺរ ដោយរូបគេបានរកគ្រាប់បាល់បាន ១ គ្រាប់ផងដែរ បន្ទាប់ពីការប្តូរចូលនៅនាទី ៦៣ និងទាត់បញ្ចូលទីនៅនាទី ៦៩ ។ ក្នុងជំនួបទល់ក្រុមចាស់អង្គរថាយហ្គឺរ កីឡាករ GABRIEL SILVA COSTA ធ្វើបានយ៉ាងល្អក្នុងការសហការជាមួយមិត្តរួមក្រុម ដោយរូបគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលបាន ៣ គ្រាប់ ។ ម្ខាស់ស្បែកជើងមាសលីគកំពូលកម្ពុជាឆ្នាំ ២០២២ កីឡាករ MARCUS WARREN HABER នៅតែបន្តធ្វើបានល្អជាមួយប្រសិទ្ធិភាពក្បាល ក៏ដូចជាគុណភាពនៃការបញ្ចប់ទី ដោយគេរកបាន ៣ គ្រាប់ម្នាក់ឯងក្នុង ១ ប្រកួតផងដែរ ។ ណាហ្គាវើលជាក្រុមដែលទាត់បញ្ចូលទីលើក្រុមគូប្រកួតបានច្រើនជាងគេនៅសប្តាហ៍នេះ ពោលគឺគេរកបានគ្រាប់បាល់ដល់ទៅ ៦ ទល់ ០ លើសូលទីឡូអង្គរ ខណៈក្រុមព្រះខ័នរាជស្វាយរៀងយកឈ្នះក្រុមអង្គរថាយហ្គឺរជាមួយលទ្ធផល ៥ ទល់ ០ ។ ជាចុងក្រោយនោះគឺការប្រកួតដែលមានអ្នកគាំទ្រទៅទស្សនាផ្ទាល់ច្រើនជាងគេគឺ ជំនួបរវាងអង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ហនុមាន ដោយមានអ្នកទស្សនាសរុបចំនួន ១៣៦៨ ខណៈប្រកួតលេខរៀងទី ២ នោះគឺចំនួបរវាង ក្រុមអាយអេសអាយដង្កោសែនជ័យ និងក្រុមនគរបាលជាតិ ចំនួន ១២៨៦ ៕
ការប្រកួតប្រជែងលីគកាន់តែខ្ពស់ កីឡាករកាន់តែមានហាងឆេងសម្រាប់ការចូលរួមទាំងនៅក្នុងលីគកម្ពុជា និងក្រៅប្រទេសផងដែរ ។ បន្ទាប់ពីចប់រដូវកាលឆ្នាំ ២០២២ កន្លងទៅនេះ យើងឃើញថាកីឡាករបរទេសមួយចំនួន ដែលធ្លាប់ប្រកបអាជីពនៅលីគកំពូល ក៏ដូចជាលីគទី ២ កម្ពុជា បានចូលរួមជាមួយក្រុមខ្លាំងៗមួយចំនួននៅប្រទេសជិតខាងហើយ ដែលខុសប្លែកជាងការពីប៉ុន្មានឆ្នាំមុន ដោយពួកគេមិនសូវមានការចាប់អារម្មណ៍បែបនេះទេ ។ កីឡាករ OJ Porteria ដែលជាអតីតកីឡាកររបស់គីរីវង់សុខសែនជ័យ រូបគេក៏ជាជម្រើសជាតិហ្វីលីពីនផងដែរនោះ ពេលនេះបានចូលរួមជាមួយក្រុម Kelantan United លីគកំពូលម៉ាឡេសុី ។ ខ្សែការពារដែលធ្លាប់ប្រកបអាជីពយ៉ាងជោគជាំជាមួយលីគកំពូលកម្ពុជាគឺកីឡាករ Jonny Campbell បានចូលរួមជាមួយក្រុមនៅលីគកំពូលវៀតណាម Ho Chi Minh City FC ។ ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំលីគកំពូលកម្ពុជា គឺកីឡាករ Paulo Victor បានចូលរួមជាមួយក្រុម Persebaya Surabaya លីគកំពូលឥណ្ឌូនេសុី បន្ទាប់ពីចាកចេញពីវិសាខា ។ បន្ទាប់ពីជួយភ្នំពេញក្រោនលើកពានទី ៨ ខ្សែប្រយុទ្ធ Fareed Sadat បានចូលរួមជាមួយក្រុមលីគទី ២ ថៃ Nakhon Si United ដែលជាក្រុមមួយចំណាយលុយច្រើនណាស់ក្នុងការត្រៀមខ្លួនឡើងមកលេងលីគទី ១ ថៃ ។ គួរបញ្ជាក់ផងដែរថាមិនត្រឹមតែកីឡាករប៉ុន្មាននាក់នេះទេ ក៏មានកីឡាករមួយចំនួនទៀតកំពុងបង្ហាញខ្លួនយ៉ាងល្អនៅលីគទី ២ និងទី ៣ ថៃ ហើយកីឡាករក្នុងកម្ពុជាយើងក៏មានការសម្លឹកឃើញពីក្រុមនានាផងដែរ ៕
ខ្សែការពារ ឈង់ ប៊ុណ្ណាត បានត្រលប់មករកភាពខ្លាំងរបស់ខ្លួនវិញបន្ទាប់ពីបានបង្ហាញខ្លួនជាមួយក្រុមណាហ្គាវើលដ៏ក្នុង ២ ប្រកួតដំបូងនៃពានលីគខាប់។ គួររំលឹកផងដែរថា កាលពីរដូវកាលឆ្នាំ ២០២២ កីឡាករឈង់ ប៊ុណ្ណាត បានផ្លាស់ប្តូរទៅកាន់ក្លិបវិសាខា ដោយពេលនោះរូបគេបង្ហាញខ្លួនបានត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះ ហើយសម្រាប់រដូវកាលថ្មីនេះរូបគេត្រូវបានណាហ្គាវើលដ៏ខ្ចីជើងពីវិសាខា។ ឆ្លងកាត់ការប្រកួត ២លើកជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ អតីតខ្សែការពារអង្គរថាយហ្គឺររូបនេះបានបង្ហាញខ្លួនក្នុងជម្រើសដំបូងទាំង ២ប្រកួត និងបានជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួតក្នុងជំនួបជាមួយ ISI ផងដែរ៕
ស្ថិតក្នុងដំណាក់កាលនៃពេលសម្រាកពានរង្វាន់ក្នុងស្រុក ក្លិបបាល់ទាត់នីមួយៗនៅប្រទេសកម្ពុជាយើងកំពុងតែធ្វើការចរចារជាមួយកីឡាករមួយចំនួនដើម្បីពង្រឹងក្រុមរបស់ខ្លួនសម្រាប់ត្រៀមប្រកួតពានរង្វាន់នានានៅឆ្នាំក្រោយ។ ខាងក្រោមនេះគឺជាដំណឹងមួយចំនួនអំពីការផ្លាស់ប្តូរទ្រនំថ្មីរបស់កីឡាករមួយចំនួន៖ អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ហ៊ុល គីមហ៊ុយ ត្រូវបានចែកផ្លូវគ្នាជាមួយក្រុមបឹងកេតហើយ ហើយរូបគេអាចនឹងចូលរួមជាមួយវិសាខានៅរដូវកាលក្រោយនេះ បើទោះបីជាអ្នកចាំទី ២ រូបទៀតរបស់វិសាខាសុទ្ធតែជាកីឡាករជម្រើសជាតិក៏ដោយ។ មិនខុសអីពី គីម ហ៊ុយ បឹងកេតក៏បានបញ្ចេញកីឡាករមួយរូបទៀតរបស់ខ្លួន គឺ ខ្សែការពារឆ្វេង សេត រ៉សុីប ដោយកីឡាកររូបនេះអាចនឹងចូលរួមជាមួយព្រះខ័នរាជស្វាយរៀងនៅរដូវកាលក្រោយផងដែរ។ អ្នកចាំទីដៃទី ១ របស់វិសាខា គឺ កែវ សុខសិលា ក៏មានលេចដំណឹងចំនួន ២ ផងដែរអំពីការចាកចេញនោះគឺ រូបគេអាចនឹងចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង និងក៏កំពុងមានទំនាក់ទំនងជាមួយក្រុមនៅប្រទេសឥណ្ឌូនេសុីផងដែរ។ ហើយបើរូបគេអាចលេងនៅក្រៅស្រុកមែននោះ កែវ សុខសិលា ជាអ្នកចាំទីទី ១ ហើយរបស់កម្ពុជាដែលអាចលេងនៅក្រៅប្រទេសបាន។ និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមខេត្តព្រៃវែង គឺកីឡាករ វឿន វ៉ា អាចនឹងចូលរួមជាមួយក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជាគឺ អាយអេសអាយ ដង្កោសែនជ័យ ដើម្បីជួយពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀតផងដែរ។ ខាងលើនេះគឺជាដំណឹងនៃការផ្លាស់ប្តូរក្លិបរបស់កីឡាករក្នុងស្រុកយើងមួយចំនួន វាអាចនឹងមានការផ្លាស់ប្តូរ ឬអាចជាការពិតនៅពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែយ៉ាងណានោះយើងក៏រង់ចាំមើលអំពីការបង្ហោះជាផ្លូវការរបស់ក្លិបនីមួយៗផងដែរ៕
ការចាប់ផ្តើមក្នុងលីគមិនល្អសម្រាប់ភ្នំពេញក្រោន ដោយយប់មិញនេះជាការប្រកួតលើកទី ១០របស់ខ្លួន ហើយបានត្រឹមស្មើ ២ ទល់ ២ក្នុងជំនួបជាមួយក្រុមសមាគមកីឡាបាល់ទាត់ ខភម។ ក្រោយចប់ការប្រកួតលោក Oleg Starynskyi បានលើកឡើងថា៖ «កាលវិភាគនៃការប្រកួតរបស់យើងគឺជិតៗគ្នាណាស់ យើងមានការប្រកួតជាច្រើនត្រឹមរយៈពេល ២០ថ្ងៃ។ ដូច្នេះវាតម្រូវឲ្យកាយសម្បទារ និងខួរក្បាលផ្តោតខ្លាំងណាស់សម្រាប់កីឡាករយើង។» ចំពោះការប្រកួតយប់មិញលោកគ្រូបានបង្ហាញចំណាប់អារម្មណ៍ថា៖ «កីឡាកររបស់យើងប្រឹងប្រែងខ្លាំងដើម្បីឈ្នះការប្រកួតនេះ។ យើងបានឈ្នះការប្រកួតប្រជែងច្រើន ៦៣% ការគ្រប់គ្រងបាល់គឺចំនួន ៦០% យើងបានបង្កើតឪកាសច្រើនជាងដៃគូប្រកួតយើង។ ប៉ុន្តែវាជារឿងដែលពិបាកក្នុងការលេងបាល់ទាត់ នៅពេលដែលអាជ្ញាកណ្តាលមិនការពារកីឡាករ។ កីឡាកររបស់យើងត្រូវបានគេទាត់ពីក្រោយជាច្រើនលើក ប៉ុន្តែអាជ្ញាកណ្តាលមិនផ្តល់កាតលឿង ហើយបន្តការលេង។ វាធ្វើឲ្យកីឡាករមិនបានផ្តោតអារម្មណ៍ យើងតែងតែជួបបែបនេះគ្រប់រដូវកាល។ អាជ្ញាកណ្តាលត្រូវតែការពារកីឡាករ និងឆន្ទៈក្នុងការប្រកួត។ កីឡាកររបស់យើងមួយចំនួនត្រូវបានខកខានជាច្រើនប្រកួតដោយសារតែការលេងដ៏អាក្រក់ពីដៃគូប្រកួត»៕
ប្រភេទកីឡាចំណាត់ថ្នាក់ទី១៖ ១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង), ២. កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក) ប្រភេទកីឡាចំណាត់ថ្នាក់ទី២៖ ៣. វាយសី, ៤. បាល់បោះ (៥×៥ និង ៣×៣), ៥. ប៊ីយ៉ា ស្នូកឃ័រ, ៦. ប្រដាល់សកល, ៧. ប្រណាំងទូកប្រពៃណី, ៨. អុក (អុកចត្រង្គ និងអុកចិន), ៩. គ្រីឃីត, ១០. ទោចក្រយាន (កង់គួក និងកង់ភ្នំ), ១១. កីឡារាំ, ១២. បាល់ទាត់ (បុរស-នារី), ១៣. គុនដាវ, ១៤. ហែលទឹកជើងទា, ១៥. វាយកូនហ្គោល, ១៦. កាយសម្ព័ន្ធ (Aerobic and Artistic), ១៧. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល), ១៨. យូដូ, ១៩. ការ៉ាតេ, ២០. គុនខ្មែរ (មួយ), ២១. ប៉េតង់, ២២. ទូកក្ដោង, ២៣. សីដក់ (រួមបញ្ជូលសីឈិនឡូន), ២៤. បញ្ចសីលា, ២៥. សូហ្វតេន្នីស, ២៦. វាយកូនឃញលីលើតុ, ២៧. តេក្វាន់ដូ WT, ២៨. វាយកូនបាល់, ២៩. ទ្រីយ៉ាត្លុង (អាគ័រត្លុង និងឌូអាត្លុង), ៣០. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់), ៣១. លើកទម្ងន់, ៣២. ចំបាប់, ៣៣. វ៉ូស៊ូ។ ប្រភេទកីឡាចំណាត់ថ្នាក់ទី៣៖ ៣៤. កាយវប្បកម្ម, ៣៥. កីឡាអេឡិចត្រូនិក,…
ក្រោយចប់ការប្រកួតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ជាមួយនឹងក្រុមជម្រើសជាតិឡាវអាយុក្រោម ១៩ឆ្នាំ ក្នុងពានរង្វាន់ការប្រកួត AFF U19 BOYS CHAMPIONSHIP នៅប្រទេសឥណ្ឌូនេស៊ី មន្រ្តីដឹកនាំក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់យើង បានរៀបចំលិខិត និងឯកសារដែលពាក់ព័ន្ធធ្វើការតវ៉ាទៅកាន់គណៈកម្មការរៀបចំការប្រកួតក្នុងករណីដែលអាជ្ញាកណ្ដាលបានកាត់សេចក្ដីមិនផ្តល់គ្រាប់បាល់ឱ្យក្រុមកម្ពុជាយើងនៅនាទី៧៦។ ក្រោយពិនិត្យមើលលើការតវ៉ានេះ គណៈកម្មការការប្រកួតបានចេញលិខិតឆ្លើយតប និងសម្ដែងការសោកស្ដាយចំពោះគ្រាប់បាល់ដែលមិនត្រូវបានផ្តល់ជូនឱ្យទៅក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់កម្ពុជា។ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ បានសូមធ្វើការអរគុណចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការសរសេរលិខិតតវ៉ាក្នុងករណីនេះ ដើម្បីជួយឱ្យគណៈកម្មការការប្រកួតធ្វើការកែលំអ និងពង្រឹងបន្ថែមសម្រាប់ការរៀបចំការប្រកួតផ្សេងៗទៀត។ សូមបញ្ជាក់ថា៖ យោងតាមច្បាប់ទី៥ (អាជ្ញាកណ្តាល) ចំណុចទី២ (ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល) នៅក្នុងច្បាប់នៃការប្រកួតកីឡាបាល់ទាត់ (Laws of the Game) បានចែងថាការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលគឺជាការសម្រេចចុងក្រោយដោយមិនអាចផ្លាស់ប្តូរបន្ទាប់ពីចប់ការប្រកួតបានទេ។
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនហាក់ដូចជាចាប់ផ្តើមមិនសូវបានល្អសម្រាប់ការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជានៅរដូវកាលថ្មីនេះ ដោយប្រកួតចំនួន ៨លើក មានត្រឹមតែ ៧ពិន្ទុប៉ុណ្ណោះ។ លោក Oleg Starynskyi គ្រូបង្វឹករបស់សិង្ហក្រហម បាននិយាយអំពីបញ្ហាទាំងនេះយ៉ាងដូច្នេះថា៖ ««ការលេងរបស់យើងនៅឆ្នាំនេះមានភាពរីកចម្រើនច្រើន បើធៀបទៅឆ្នាំមុន។ គិតមកទល់ពេលនេះកីឡាករយើងមិនទាន់បានលេងជុំគ្នា (Full Squad) នៅឡើយទេ កីឡាករយើងមានបញ្ហារបួសជាបន្តបន្ទាប់ ដូចជាពិសុទ្ធ Yudai ប៉ូលីន និងថ្មីៗនេះ Valerii ទៀត។» ទោះជាយ៉ាងណាក៏ដោយលោកនៅតែមានជំនឿចិត្ត ក្នុងការប្រកួតប្រជែងនៅការប្រកួតក្រោយៗទៀត ដោយបានលើកឡើងថា៖ «នៅពេលនេះយើងកំពុងតែផ្តោតអារម្មណ៍លើការប្រកួតបន្តបន្ទាប់ យើងត្រូវតែយកពិន្ទុឲ្យបានដើម្បីលេងក្នុងវគ្គ ៤ក្រុមចុងក្រោយ។ យើងនៅតែប្រឹងប្រែងដើម្បីពាន ព្រោះវាមិនទាន់ហួសពេលទេ វាគ្រាន់តែលំបាកបន្តិចសម្រាប់យើង។ ការប្រកួតក្នុងលីគមានការប្រកួតប្រជែងខ្លាំង គូរប្រកួតរបស់យើងនឹងត្រូវជួបគ្នា ពួកគេប្រាកដជាបាត់បង់ពិន្ទុ។ សម្រាប់យើង ជារឿងសំខាន់ក្នុងការប្រជែងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ។» គួររំលឹកផងដែរថានៅថ្ងៃទី៩ ខាងមុខនេះភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីប្រកួតជាមួយអង្គរថាយហ្គឺរ៕
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.