© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ab
ក្នុងជំនួបកាលពីម្សិលមិញរវាងក្រុមនារីជាតិនារីកម្ពុជា ជាមួយក្រុមជម្រើសជាតិនារីឡាវ ក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 ដែលធ្វើឡើងនៅប្រទេសហ្វីលីពីននោះ ក្រុមនារីកម្ពុជាយើងបានបង្ហាញសមត្ថភាពបានយ៉ាងល្អ ដែលបានយកស្មើលើក្រុមនារីឡាវជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ខ្លួន។ អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និងបានដឹកនាំក្រុមកីឡាការិនីដោយផ្ទាល់នៅប្រទេសហ្វីលីពីននោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «លើកទី១ហើយដែលយើងបានស្មើជាមួយឡាវ នឹងមិនធ្លាប់ស៊ុតចូលសូម្បីតែមួយគ្រាប់នឹងត្រូវគេស៊ុតចូលជាច្រើនគ្រាប់ថែមទៀត ពីព្រោះបាល់ទាត់នារីរបស់ឡាវគឺជាក្រុមខ្លាំងមួយដែរក្នុងតំបន់ ក្រុមនារីយើង នឹងក្រុមការងារទាំងមូលពិតជាប្រឹងប្រែងណាស់សូមកោតសរសើរដោយស្មោះ ស៊ូនឹងប្រឹងបន្តទៀត យើងនឹងត្រូវជួបក្រុមខ្លាំងនារីវៀតណាមនៅថ្ងៃទី៧ នេះហើយ នឹងសូមថ្លែងអំណរគុណដល់ អ្នកគាំទ្រយើងទាំងអស់គ្នាផងដែរ ដែលបានចូលមើលការឡាយច្រើនមែនទែនអាចថាជាប្រវត្តិសាស្រ្តបាល់ទាត់នារីដែលមានអ្នកគាំទ្រដ៍ច្រើនដូចនេះ។ ទាំងអស់គ្នាដើម្បីកម្ពុជា កម្ពុជាស៊ូៗ កម្ពុជាឈ្នះៗ២!» សូមរំលឹកផងដែរថាការប្រកួតទី២ របស់ក្រុមនារីកម្ពុជាក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 នេះគឺនឹងត្រូវប៉ះជាមួយក្រុមនារីប្រទេសវៀតណាម នៅថ្ងៃទី៧ វេលាម៉ោង៦ល្ងាច ខាងមុខនេះ៕
ការប្រកួតប្រជែងពានរង្វាន់កម្រិតខ្ពស់ទី២ ប្រចាំទ្វីបអាសុី AFC CUP ហើយបានបញ្ចប់ហើយ ដោយក្រុមខ្លាំងៗរបស់កម្ពុជាយើងបានបង្ហាញទម្រង់លេងយ៉ាងល្អបើប្រៀបធៀបជាមួយឆ្នាំមុនៗដែលយើងចូលរួម។ គ្រូភ្នំពេញក្រោន លោក Oleg Starinskyi បាននិយាយថា «ពានរង្វាន់ AFC Cup គឺជាការប្រកួតដ៏អស្ចារ្យ ហើយកីឡាករទទួលបានបទពិសោធន៍ដ៏មានតម្លៃជាច្រើន។ ពួកគេដឹងពីកន្លែងដែលពួកគេត្រូវកែលម្អ។» «យើងលេងជាមួយគូប្រកួតប្រកបដោយគុណភាព និងជាជើងឯកពិតៗ។ យើងបានគ្រប់គ្រងបាល់បានល្អ មានការប្រកួតដ៏ល្អ និងឱកាសស៊ុតបញ្ចូលទីជាច្រើន។» «យើងពិតជាអាចធ្វើការឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរឡើង។ យើងសមនឹងទទួលបានជ័យជំនះនៅថ្ងៃនេះ។ ខ្ញុំគិតថាលទ្ធផលនេះគឺជាការលើកទឹកចិត្តដ៏ល្អ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា។» ចំនែកឯលោកគ្រូ មាស ចាន់ណា ដែលដឹកនាំវិសាខាឈ្នះ ២ប្រកួតដំបូងក្នុងពូលនោះលោកបានលើកឡើងថា៖ «ខ្ញុំមិនរំពឹងថានឹងមានការប្រកួតបែបនេះទេ បន្ទាប់ពីពីរប្រកួតចុងក្រោយនេះ ប៉ុន្តែខ្ញុំគិតថា ការខ្វះការផ្តោតអារម្មណ៍ និងការផ្តោតអារម្មណ៍ជាមូលហេតុដែលយើងចាញ់»។ «និយាយតាមត្រង់ទៅ ក្រុមហត់នឿយនឹងកម្មវិធីប្រកួត ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺយើងទទួលបានបទពិសោធន៍ពីការប្រកួតនេះ។ យើងនឹងបន្តទៅមុខទៀត ហើយខ្ញុំសង្ឃឹមថាឆ្នាំក្រោយនឹងក្លាយជារបស់យើង។» «បន្ទាប់ពី ៣ប្រកួត ខ្ញុំក៏បានរៀនច្រើនផងដែរ យុទ្ធសាស្ត្រនៅលើទីលាន របៀបរៀបចំកីឡាករ និងរបៀបដោះស្រាយកាលវិភាគប្រកួតដ៏មមាញឹក។ ខ្ញុំចង់ឱ្យកីឡាកររក្សាការប្រុងប្រយ័ត្ន ព្រោះពួកគេបានលះបង់អស់ពីសមត្ថភាពក្នុងការប្រកួតនេះ។»
បន្ទាប់ពីដឹកនាំក្រុមអគ្គិសនីបានយ៉ាងល្អនៅលីគទី២របស់ប្រទេសកម្ពុជាយើង ពេលនេះថ្នាក់ដឹកនាំសហព័ន្ធកម្ពុជាមានការទុកចិត្តលើអតីតកីឡាករជម្រើសជាតិកម្ពុជា លោក ទុំ សារ៉ាយ ដោយកាន់តំណែងជាគ្រូធំនៅក្រុមជម្រើសជាតិ (នារី)អាយុក្រោម ១៨ឆ្នាំ លើកដំបូង។ នេះជាលើកដំបូងហើយក្នុងអាជីពរបស់លោក ដែលទទួលបានតំណែងជាមួយក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីចូលនិវត្តន៍។ គួរបញ្ជាក់ផងដែរថា U-18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយ វៀតណាម, ថៃ, សិង្ហបុរី និងឥណ្ឌូនេស៊ី ខណៈការប្រកួតនឹងធ្វើពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
បន្ទាប់ពីប្រទេសចិនបានប្រកាសដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត AFC Asian Cup 2023 ដោយសារតែវិបត្តិកូវីដ១៩នោះ ពេលនេះមានប្រទេសចំនួន 4 ដែលចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះដែលរួមមាន÷ អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងកាតា។ គួររំលឹកផងដែរថាការប្រកួតពានរង្វាន់ AFC Asian Cup 2023 រកឃើញក្រុមខ្លាំងៗទាំង ២៤ដើម្បីលេងក្នុងវគ្គចែកពូលហើយ ដែលការប្រកួតគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣ ដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ឆ្លងកាត់ការប្រកួតប្រជែងជាង ១សប្តាហ៍នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup កន្លងមកនេះ ពេលនេះរកឃើញក្រុមខ្លាំងៗទាំង ២៤ឡើងលេងជាផ្លូវការហើយ។ សម្រាប់ក្រុមដែលនៅក្នុងតំបន់អាស៊ានយើងគឺមានក្រុមជម្រើសជាតិចំនួន ៤ដែលបានលេងវគ្គបន្តនោះគឺ៖ ក្រុមជម្រើសជាតិថៃ ក្រុមជម្រើសជាតិវៀតណាម ក្រុមជម្រើសជាតិម៉ាឡេសុី និងក្រុមជម្រើសជាតិឥណ្ឌូនេសុី៕
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន អបអរទិវាកុមារអន្តរជាតិ ឆ្នាំ២០២២ បានបញ្ចប់ទៅដោយស្នាមញញឹមរីករាយពីក្រុមកុមារ-យុវជន បន្ទាប់ពីចំណាយ១ថ្ងៃពេញ កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្តកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានបង្ហាញក្តីរីករាយ ដែលយុវជនមកពីសាលានានាបានចូលរួមប្រកួតប្រជែង ដែលឯកឧត្តមសូមគាំទ្រ លើកទឹកចិត្តជូនដល់យុវជន ក្នុងឱកាសនេះ។ ឯកឧត្តមសន្យាថា ឆ្នាំក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនឹងរៀបចំឲ្យមានបន្តទៀតនិងបំផុតសឲ្យមានក្រុមកាន់តែច្រើនចូលរួមដែរ។ ព្រឹត្តិការណ៍លើកទី១នេះមានសាលាចំនួន ៦ ចូលរួម ដោយបែកចែកចេញជា២កម្រិតអាយុគឺ ក្រោម ១២ ឆ្នាំ និងក្រោម ១៥ឆ្នាំ។ ជ័យលាភីអាយុ១២ឆ្នាំ លេខ១បានទៅ ក្រុម WISC, លេខ២ សាលាបឹងកេត, លេខ៣ សាលា ELT ខណៈកម្រិតអាយុ ១៥ ឆ្នាំលេខ១ បានទៅសាលា VDC (B), លេខ២ សាលា VDC ( A) និងលេខ៣ សាលា បឹងកេត។ ក្រុមជ័យលាភីទទួលមេដាយ សម្ភារកីឡា សម្លៀកបំពាក់ ហើយ ស.ស.យ.ករាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំពោះ លេខ១ បាន១លានរៀល លេខ២ទទួលបាន ៧៥ម៉ឺន និងលេខ៣ បាន៥០ម៉ឺនរៀល។ ពានរង្វាន់ទិវាកុមារអន្តរជាតិ ឆ្នាំ២០២២ ត្រូវបានផ្ដួចផ្ដើម និងរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា និងដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីបង្កើតភាពសប្បាយរីករាយ និងបណ្តុះភាពក្លាហាន និងស្មារតីស្រឡាញ់កីឡាដល់កុមារ។ ជាពិសេស គោលបំណងសំខាន់មួយទៀតនៃការប្រកួតនេះ គឺដើម្បីស្វែងរកកីឡាករក្មេងៗដែលមានទេពកោសល្យយកបណ្តុះបណ្តាល និងជួយសម្រេចក្តីសុបិន ក្នុងការចង់ក្លាយជាកីឡាករអាជីពរបស់ពួកគេ៕
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានឈានដល់វ័យ ៣៦ឆ្នាំកាលពីម្សិលមិញនេះ។ ស្ថិតក្នុងថ្ងៃខួបកំណើតរបស់លោក Keisuke Honda ដែលកំពុងបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជានៅប្រទេសឥណ្ឌានោះ លោកក៏បានផ្ញើរសារមួយចំនួនទៅកាន់កីឡាករក្រុមជម្រើសជាតិយើងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឲ្យអ្នកជឿជាក់លើខ្លួនឯង និងអាជីពខ្លួនឯង មានន័យថាអ្នកត្រូវតែស្រេកឃ្លាន ដើម្បីជោគជ័យក្នុងជីវិត។» «កាលពីក្មេងខ្ញុំនិយាយថា ខ្ញុំលេងវើលដ៏ខាប់ គ្មានអ្នកណាគេជឿទេ ហើយថែមទាំងសើចចំអកទៀត នេះជាចំនុចដែលយើងត្រូវគិត គួរធ្វើអ្វីឲ្យខ្លួនរីកចម្រេើន គឺត្រូវតែស្រេកឃ្លាន កុំពេញចិត្តនឹងអ្វីដែលខ្លួនមាន ត្រូវតែខំថែមទៀត។» ជាចុងក្រោយលោកក៏បានជម្រុញឲ្យកីឡាករទាំងអស់ឆាប់ចាកចេញពីកម្ពុជាដើម្បីស្វែងរកក្លិបក្រៅប្រទេស និងទទួលបានបទពិសោធន៍ថ្មីៗ៖ «ចាកចេញពីកម្ពុជា កាន់តែលឿនបំផុត ក្នុងវ័យក្មេងបំផុត តាមដែលអាចធ្វើបាន នោះអ្នកនឹងដឹងថានៅខាងក្រៅមានអ្វីខ្លះ ហើយនាំអ្នកនូវបទពិសោធន៍ជួយមាតុភូមិ»៕
ក្រុមជម្រើសជាតិវៀតណាមដែលជាក្រុមនៅតំបន់អាស៊ានតែមួយគត់ឡើងលេងនៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC U23 ASIAN CUP 2022 បានធ្លាក់ចេញហើយ បន្ទាប់ពីចាញ់អារ៉ាប៊ីសាអ៊ូឌី ២ទល់០ កាលពីយប់មិញនេះ។ គួរបញ្ជាក់ផងដែរថាសម្រាប់ពានរង្វាន់កម្រិត U23 ពេលនេះត្រូវបានរកឃើញក្រុមខ្លាំង ៤ក្រុមចុងក្រោយហើយគឺ ជប៉ុន ត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ អ៊ុយបេគីស្ថាន និងអូស្ត្រាលីត្រូវប៉ះជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌី៕
ក្រុមគោព្រៃកម្ពុជានឹងត្រូវប្រកួតវគ្គជម្រុះ AFC Asian Cup 2023 លើកទី២ របស់ខ្លួននៅប្រទេសឥណ្ឌាយប់នេះវេលាម៉ោង ៦:៣០ ដែលត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង។ ជុំវិញនឹងការប្រកួតនេះយើងមកស្តាប់ចំណាប់អារម្មណ៍របស់គ្រូបង្វឹកនៃក្រុមទាំង២ អំពីការរៀបចំក្រុមរៀងៗខ្លួន។ លោក RYU Hirose គ្រូបង្វឹកក្រុមកម្ពុជាបាននិយាយថា៖ «ដូចដែលអ្នកបានដឹងប្រកួតមុន យើងបានចាញ់ ប៉ុន្តែនៅថ្ងៃស្អែកក៏ជាការប្រកួតសំខាន់ ដូច្នេះយើងនឹងរៀបចំក្រុមឲ្យបានល្អ។ ហើយសម្រាប់គោលដៅនៃការប្រកួតមុនគឺពាក់ព័ន្ធជាមួយនឹងការការពារ សម្រាប់ប្រកួតនេះយើង ក៏រៀបចំដើម្បីតទល់ជាមួយគូប្រកួតរបស់យើងដូចគ្នា។» លោក Jørn Andersen គ្រូបង្វឹករបស់ហុងកុងបាននិយាយថា៖ «កម្ពុជាគឺជាក្រុមដែលពិបាកយកឈ្នះ ដូចដែលបានឃើញពេលប្រកួតជាមួយឥណ្ឌា ឥណ្ឌាមានបញ្ហាក្នុងការរកគ្រាប់បាល់ ដូច្នេះយើងត្រូវតែផ្តោតលើយុទ្ធសាស្រ្តរបស់យើង និងឪកាសតាមដែលយើងអាចធ្វើបាន។» គួររំលឹងផងដែរថាឆ្លងកាត់ការប្រកួត៤លើកចុងក្រោយនៃក្រុមទាំង ២គឺកម្ពុជាមិនដែលឈ្នះក្រុមហុងកុងទេ ដែលក្នុងនោះរួមមាន៖ ២០១៩ ហុងកុង ២-០ កម្ពុជា (ការប្រកួតជម្រុះ World Cup) ២០១៩ កម្ពុជា ១-១ ហុងកុង (ការប្រកួតជម្រុះ World Cup) ២០១៦ កម្ពុជា ០-២ ហុងកុង (ការប្រកួតមិត្តភាព) ២០១៦ ហុងកុង ៤-២ កម្ពុជា (ការប្រកួតមិត្តភាព)
ការប្រកួតពានរង្វាន់ AFC U23 ASIAN CUP ដែលធ្វើឡើងនៅប្រទេស អ៊ុយបេគីស្ថាន បានឈានដល់វគ្គ ៨ក្រុមចុងក្រោយហើយ ក្រោយពីធ្វើការប្រកួតប្រជែងវគ្គចែកពូលជាងមួយសប្តាហ៍កន្លងមកនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះក្រុមនៅតំបន់អាស៊ានយើងមានតែវៀតណាមមួយប៉ុណ្ណោះដែលអាចឡើងនៅជុំទី២នេះ ដោយនឹងត្រូវប្រកួតជាមួយក្រុមអាយុក្រោម ២៣ឆ្នាំ អារ៉ាបុីសាអូឌី។ ចំណែកគូដែលពិសេសមួយគូទៀតនោះគឺក្រុមអាយុក្រោម ២៣ឆ្នាំ កូរ៉េខាងត្បូង ត្រូវប៉ះជាមួយក្រុមអាយុក្រោម ២៣ឆ្នាំ ជប៉ុន។ សូមបញ្ជាក់ថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះនឹងចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅហើយ៕
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.