© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Browsing: បាល់ទាត់
បាល់ទាត់
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករយុវជនអាយុក្រោម១៧ឆ្នាំ ចំនួន ២៩នាក់ ដើម្បីហ្វឹកហាត់ដំណាក់កាលទី១ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអអាយុក្រោម ១៧ឆ្នាំ នៅខែតុលា ខាងមុខ។ យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ៥ត្រូវបានកោះហៅចូលរួមមាន៖ បាទី ២៤នាក់: សួន មករា, អ៊ិត…
កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែលមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កីឡដា្ឋននេះបានត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២…
កីឡាករ សុះ សូហាណា បច្ចុប្បន្នកំពុងឈរជាកីឡាករបង្ហាញខ្លួនបានច្រើនជាងគេឲ្យជម្រើសជាតិកម្ពុជា ខណៈថ្ងៃនេះ (០៥ កញ្ញា) បកត្រលប់ទៅ ១០ឆ្នាំមុនជាថ្ងៃដែលរូបគេបានបង្ហាញខ្លួនជាលើកដំបូងឲ្យជម្រើសជាតិកម្ពុជា។ កីឡាករដែលមានរហ្សនាម ‘ផ្ការីកគ្រប់រដូវ’ រូបនេះ បានជាប់ជម្រើសជាតិកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០១១ ប៉ុន្តែរង់ចាំរហូតដល់ជិត១ឆ្នាំ ទើបមានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យប្រទេសកំណើត គឺនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ ទល់នឹងជម្រើសជាតិហ្វីលីពីន…
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស លោក Javier Cabrera បានលើកឡើងថា «… គោលដៅរបស់យើងគឺត្រលប់មកផ្ទះវិញជាមួយនឹងជ័យជម្នះទាំង ២លើក»។ និយាយបែបនេះគឺនៅមុនការប្រកួតមិត្តភាពនាពេលខាងមុខជាមួយនឹងជម្រើសជាតិកម្ពុជា និងបន្ទាប់មកជម្រើសជាតិនេប៉ាល់ នៅថ្ងៃទី២២ និង២៧ ខែកញ្ញា។ ការប្រកួតមិត្តភាពនេះក៏នឹងក្លាយជាឱកាសចុងក្រោយសម្រាប់បង់ក្លាដែស ក្នុងការបញ្ចប់ភាពមិនដែលឈ្នះរបស់ខ្លួនក្រោមការដឹកនាំរបស់ លោក Cabrera ដោយសារតែបង់ក្លាដែស មិនមានការប្រកួតអន្តរជាតិទៀតទេនៅឆ្នាំនេះ។ មកទល់ពេលនេះ…
កីឡាករ Sumon Reza ដែលខ្សែប្រយុទ្ធក្រុមជម្រើសជាតិបង់ក្លាដែសបាននិយាយថា គេបានប្រថុយប្រថានដោយដាក់សំណើសុំលាលែងពីការងារទៅកាន់អាជ្ញាធរកងទ័ពអាកាស (Air Force authorities) ដើម្បីចូលរួមជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ មុនពេលការប្រកួតមិត្តភាពរបស់បង់ក្លាដែស ជាមួយកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ។ កីឡាករដែលលេងឱ្យក្រុមជើងឯកលីគកំពូលបង់ក្លាដែស រដូវកាល២០២១-២២ (Bashundhara Kings) រូបនេះ ក៏មានឈ្មោះក្នុងបញ្ជីបឋមក្រុមជម្រើសជាតិ ដែលមានសមាជិក…
គ្រូបង្វឹកក្រុមបាល់ទាត់ក្នុងសាល ដោនថោនស្ពត ដែលជាក្រុមតំណាងកម្ពុជា ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២ (AFF Futsal Cup 2022) បានស្នើសុំការលើកទឹកចិត្តពីទស្សនិកជន ទោះបីវិស័យហ្វូតសាលកម្ពុជា នៅមានកម្រិតក៏ដោយ។ មានប្រសាសន៍ដូច្នេះ គឺនៅមុនការចេញទៅប្រកួតពានរង្វាន់ដដែលខាងលើ ដែលនេះជាលើកទី២ សម្រាប់ក្រុម ដ្បិតកាលពីឆ្នាំ២០១៩ ធ្លាប់តំនាងកម្ពុជាម្ដង ហើយទទួលបានលទ្ធផលល្អ ដោយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។…
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះបឋមកីឡាករជម្រើសជាតិកម្ពុជាឈុតធំ និងឈុតអាយុក្រោម ២៣ឆ្នាំ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដេស និងជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ។ សម្រាប់ឈុតធំគឺមានកីឡាករ ៤០នាក់ត្រូវបានកោះហៅក្នុងបញ្ជីបឋម រួមមានមកពី ១១ក្លិប លីគទី១ លីគទី២កម្ពុជា និងលីគក្រៅប្រទេស (លីគទី៣ អាមេរិក) ពោលគឺ វិសាខា…
កីឡាករយុវជនអាយុក្រោម២០ឆ្នាំ កំពុងតែត្រៀមខ្លួនយ៉ាងសកម្មដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification) នៅខែកញ្ញា ខាងមុខ នាប្រទេសតាជីគីស្ថាន។ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចាក់ថា ក្រុមលើកនេះអាចនឹងមានការកោះហៅកីឡាករល្អៗ ដើម្បីពង្រឹងក្រុមបន្ថែម។ នេះបើតាមការបញ្ជាក់របស់លោកទៅកាន់វិបសាយផ្លូវការស៊ីហ្គេម…
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតពូល A ជាមួយក្រុមខ្លាំងៗ ក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឆ្នាំ២០២២ នៅពូលជាមួយក្រុមខ្លាំង ជម្រើសជាតិថៃ, ជម្រើសជាតិហ្វីលីពីន, ជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមឈ្នះវគ្គជម្រុះរវាង ទីម័រខាងកើត ឬក៏ ព្រុយណេ។ ក្រោយចាប់ឆ្នោត…
បន្ទាប់ពីបានលេចឮដំណឹងថា ពានរង្វាន់លីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ និងលីគទី២កម្ពុជា គ្រោងនឹងធ្វើការផ្លាស់ប្ដូរការចាប់ផ្ដើម និងការបញ្ចប់រដូវកាលរបស់ខ្លួនឲ្យដូចនៅតំបន់អឺរ៉ុប ដោយលេងឆ្លងឆ្នាំចាប់ពីឆ្នាំក្រោយតទៅ តាមរយៈការអនុវត្តរដូវកាល២០២៣-២០២៤ ពេលនេះបានក្លាយជាការពិតហើយ ដែល «ខេមបូឌានព្រីមៀរលីគ និងលីគទី២កម្ពុជា» ចាប់ពីឆ្នាំក្រោយតទៅ នឹងធ្វើឡើង ក្នុងរដូវកាល ២០២៣-២០២៤ វិញ។ យោងតាមវីដេអូនៃការប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុនលីគ លោក. Satoshi…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.