© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Browsing: កីឡាជាតិ
កីឡាជាតិ
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុម័តប្រភេទកីឡារួចរាល់ហើយ ដោយសម្រេចយកកីឡា ១៣ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ។ បើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) ក្រោយបញ្ចប់កិច្ចប្រជុំ ២ថ្ងៃ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ…
ស្ថិតក្នុងដំណាក់កាលនៃពេលសម្រាកពានរង្វាន់ក្នុងស្រុក ក្លិបបាល់ទាត់នីមួយៗនៅប្រទេសកម្ពុជាយើងកំពុងតែធ្វើការចរចារជាមួយកីឡាករមួយចំនួនដើម្បីពង្រឹងក្រុមរបស់ខ្លួនសម្រាប់ត្រៀមប្រកួតពានរង្វាន់នានានៅឆ្នាំក្រោយ។ ខាងក្រោមនេះគឺជាដំណឹងមួយចំនួនអំពីការផ្លាស់ប្តូរទ្រនំថ្មីរបស់កីឡាករមួយចំនួន៖ អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ហ៊ុល គីមហ៊ុយ ត្រូវបានចែកផ្លូវគ្នាជាមួយក្រុមបឹងកេតហើយ ហើយរូបគេអាចនឹងចូលរួមជាមួយវិសាខានៅរដូវកាលក្រោយនេះ បើទោះបីជាអ្នកចាំទី ២ រូបទៀតរបស់វិសាខាសុទ្ធតែជាកីឡាករជម្រើសជាតិក៏ដោយ។ មិនខុសអីពី គីម ហ៊ុយ បឹងកេតក៏បានបញ្ចេញកីឡាករមួយរូបទៀតរបស់ខ្លួន គឺ ខ្សែការពារឆ្វេង សេត រ៉សុីប ដោយកីឡាកររូបនេះអាចនឹងចូលរួមជាមួយព្រះខ័នរាជស្វាយរៀងនៅរដូវកាលក្រោយផងដែរ។…
ពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន (AFF Club Championship) ដែលស្ទើរតែនឹងបានរៀបចំការប្រកួត កាលពីឆ្នាំ២០២០ បានត្រលប់មកត្រៀមខ្លួនរៀបចំសារជាថ្មី បន្ទាប់ពីខកខានរៀបចំកាលពី ២ឆ្នាំមុន ដោយសារជំងឺកូវីដ-១៩។ ពានរង្វាន់នេះដើមឡើយគ្រោងធ្វើនៅឆ្នាំ២០២០ ដោយមានក្លិបបាល់ទាត់នៅអាស៊ានទាំងអស់ចូលរួមនោះ ក៏ត្រូវបានសម្រេចលុបចោលវិញ បន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩ រីករាលដាលជំវិញពិភពលោក។ ពាននេះយកតែក្រុមជើងឯកលីគប្រចាំប្រទេសនីមួយៗ ហើយគ្រាដែលគ្រោងធ្វើនៅឆ្នាំ២០២០ ក្លិបព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩…
អត្តពលិកប្រណាំងម៉ូតូ Kara ប្រមាណ៤៨នាក់ នឹងចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ប្រណាំងម៉ូតូ ម៉ូតូលើវាលរាប (ELF Cup Race Endurance) ពីថ្ងៃទី០៩ ដល់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២២ នៅទីលានទឹកដីខេត្តកំពង់ស្ពឺ។ ដោយម្ចាស់ជ័យលាភី Endurance នឹងទទួលបានទឹកប្រាក់៤លានរៀល។ ថ្លែងក្នុងពិធីសន្និសិទការសែត កាលពីព្រឹកថ្ងៃទី០២…
កាលពីព្រឹកម្សិលមិញ នៅអាគារ NOCC នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ «ជោគជ័យដ៏ធំធេងនេះ គឺជាការរួមគ្នាជាធ្លុងមួយក្នុងការតស៊ូមតិយ៉ាងយូរ មិនតិចជាង ១ទស្សវត្សរ៍»។ មានប្រសាសន៍បែបនេះ នៅក្នុងពិធីអបអរសាទរ នូវមោទកភាពជាតិចំពោះការដាក់បញ្ជូលគុនល្បុក្កតោក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៧ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៩…
ក្រសួងមហាផ្ទៃ បានក្រសោមមេដាយមាសរហូតទៅដល់ ១០គឿងម្នាក់ឯងក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ផ្នែកកីឡាតេក្វាន់ដូ WT ដោយក្រសួងការពារជាតិ តាមពីក្រោយមានមេដាយមាស ៣គ្រឿងប៉ុណ្ណោះ ក្រោយប្រកួតអស់រយៈពេល ៤ថ្ងៃ នៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូ លោក ជ្រិន សុធា បានឱ្យដឹងថា៖…
លោក YONG JOO LIAW (Tom Liaw) សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នេយ៍ បានកោតសសើរដល់សិក្ខាកាមទាំង ២៥នាក់ ដែលចូលរួមវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសអន្តរជាតិកីឡាលើកទម្ងន់ លើកទី១ រយៈពេល៤ថ្ងៃ យកចិត្តទុកដាក់រៀនបានយ៉ាងល្អ។ វគ្គនេះសំខាន់សម្រាប់ការរៀបចំការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ការប្រកួតជាតិលើកទី៣ នាពេលខាងមុខនេះ។ លទ្ធផលនិទ្ទេសល្អណាស់…
កីឡាជឺជីតស៊ូ ក្រោយពីធ្វើការប្រកួតប្រជែងអស់រយៈពេល៣ថ្ងៃនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេ ផ្នែកប្រភេទកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដោយក្នុងនោះរួមមានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ។ ចំណាត់ថ្នាក់លេខ២បានទៅក្រសួងការពារជាតិ ដោយឈ្នះមេដាយមាស ២ និងសំរឹទ្ធ…
ភ្នំពេញ៖ បន្ទាប់ពីធ្វើតាមអនុលោមរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹង CAMSOC រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកកីឡាជាតិ លើកទី៣ អោយដូចទៅនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នោះ សហព័ន្ធបានបញ្ចប់ការប្រកួតរបស់ខ្លួនដោយជោកជ័យកាលពីល្ងាចម្សិលមិញនេះ ក្រោយដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃកន្លងមកនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះដំណើររៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ ដែលស្ដែងឲ្យឃើញពីការត្រៀមខ្លួនបានយ៉ាងល្អរបស់សហព័ន្ធ…
ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន ដែលស្ថិតនៅរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 បានកោះហៅកីឡាករ ៤៥នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងមួយនេះ។ យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន កីឡាករទាំង ៤៥នាក់នេះ នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះតទៅ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ បញ្ជីឈ្មោះកីឡាករភាគច្រើនគឺពុំសូវមានកីឡាករកូនកាត់ច្រើនដូចមុនឡើយ។…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.