© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Browsing: Breaking News
Breaking News
បើតាមប្រសាសន៍របស់ ឯកឧត្ដម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងថា អត្តពលិកដែលចូលរួមប្រកួតប្រជែងនៅឆ្នាំនេះ សុទ្ធសឹងតែកីឡាករ-កីឡាការិនីខ្លាំងៗ ដែលសហព័ន្ធបានធ្វើការចម្រុះពីជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ ដែលបានប្រកួតជម្រុះនៅតាមតំបន់ទាំង៥ និង ៤ស្ថាប័នដោយធ្វើការប្រកួតលើ ៥ វិញ្ញាសា ប្រើរូបមន្តវិលជុំ។ ឯកឧត្ដមបានថ្លែងបែបនេះនៅក្នុងពីធីបើកការប្រកួត កីឡាប៊ូលនិងប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២២…
កីឡាចំនួន ៣៧ប្រភេទ បូកនិងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ត្រូវបានសម្រេចជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមវិបសាយស៊ីហ្គេមផ្លូវការ cambodia2023.com បានបញ្ជាក់។ បន្ថែមលើការសម្រេចសម្រាប់ប្រភេទកីឡា វិញ្ញាសាដែលដាក់ឲ្យប្រកួតក៏ត្រូវបានសម្រេចជាផ្លូវការផងដែរ ពោលគឺនឹងមាន ៦០៨វិញ្ញាសា (បានន័យថា…
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ហើយនាថ្ងៃទី១២ ខែតុលានេះ ដែលថ្ងៃនេះជាថ្ងៃកាត់សេចក្ដី រកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្នាំ២០២២ នេះ មានក្រុមមកពីលីគទី១ និងលីគទី២ កម្ពុជា ដែលបានកើតឡើងជាលើកទី២ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ (បន្ទាប់ពីព្រៃវែង…
ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ១៩ឆ្នាំឡាវ នៅឆ្នាំ២០២២នេះ បានបង្ហាញភាពភ្ញាក់ផ្អើលដល់បាល់ទាត់តំបន់អាស៊ាន គួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីធ្វើបានល្អតាមពានរង្វាន់រៀងខ្លួនក្នុងកម្រិតអាស៊ាន និងអាស៊ី។ និយាយដូច្នេះគឹបន្ទាប់ពីក្រុម U-17 ឡាវ ទើបតែជម្រុះជាប់ឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (2023 AFC U-17 Asian Cup)…
ភ្នំពេញ៖ បន្ទាប់ពីបរាជ័យក្នុងការបញ្ជៀតប្រភេទកីឡាតេក្វាន់ដូ ITF ចូលទៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាឆ្នាំក្រោយនេះរួចមក ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី នៅតែបន្តប្ដជ្ញាចិត្តថានឹងព្យាយាមដាក់បញ្ជូលប្រភេទកីឡារបស់កូរ៉េខាងជើងមួយនេះ ទៅក្នុងស៊ីហ្គេមឱ្យបាន។ ការបរាជ័យក្នុងការដាក់បញ្ជូល ITF ចូលក្នុងស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះដោយសារមានការរារាំងពីប្រទេសមួយ ដែលដើរខ្ទប់បណ្ដាប្រទេសអាស៊ានមិនឲ្យចូលរួម។ នេះបើតាមការបញ្ជាក់របស់លោក កែវ…
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករយុវជនអាយុក្រោម១៧ឆ្នាំ ចំនួន ២៩នាក់ ដើម្បីហ្វឹកហាត់ដំណាក់កាលទី១ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអអាយុក្រោម ១៧ឆ្នាំ នៅខែតុលា ខាងមុខ។ យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ៥ត្រូវបានកោះហៅចូលរួមមាន៖ បាទី ២៤នាក់: សួន មករា, អ៊ិត…
កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែលមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កីឡដា្ឋននេះបានត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២…
កីឡាករ សុះ សូហាណា បច្ចុប្បន្នកំពុងឈរជាកីឡាករបង្ហាញខ្លួនបានច្រើនជាងគេឲ្យជម្រើសជាតិកម្ពុជា ខណៈថ្ងៃនេះ (០៥ កញ្ញា) បកត្រលប់ទៅ ១០ឆ្នាំមុនជាថ្ងៃដែលរូបគេបានបង្ហាញខ្លួនជាលើកដំបូងឲ្យជម្រើសជាតិកម្ពុជា។ កីឡាករដែលមានរហ្សនាម ‘ផ្ការីកគ្រប់រដូវ’ រូបនេះ បានជាប់ជម្រើសជាតិកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០១១ ប៉ុន្តែរង់ចាំរហូតដល់ជិត១ឆ្នាំ ទើបមានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យប្រទេសកំណើត គឺនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ ទល់នឹងជម្រើសជាតិហ្វីលីពីន…
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស លោក Javier Cabrera បានលើកឡើងថា «… គោលដៅរបស់យើងគឺត្រលប់មកផ្ទះវិញជាមួយនឹងជ័យជម្នះទាំង ២លើក»។ និយាយបែបនេះគឺនៅមុនការប្រកួតមិត្តភាពនាពេលខាងមុខជាមួយនឹងជម្រើសជាតិកម្ពុជា និងបន្ទាប់មកជម្រើសជាតិនេប៉ាល់ នៅថ្ងៃទី២២ និង២៧ ខែកញ្ញា។ ការប្រកួតមិត្តភាពនេះក៏នឹងក្លាយជាឱកាសចុងក្រោយសម្រាប់បង់ក្លាដែស ក្នុងការបញ្ចប់ភាពមិនដែលឈ្នះរបស់ខ្លួនក្រោមការដឹកនាំរបស់ លោក Cabrera ដោយសារតែបង់ក្លាដែស មិនមានការប្រកួតអន្តរជាតិទៀតទេនៅឆ្នាំនេះ។ មកទល់ពេលនេះ…
កីឡាករ Sumon Reza ដែលខ្សែប្រយុទ្ធក្រុមជម្រើសជាតិបង់ក្លាដែសបាននិយាយថា គេបានប្រថុយប្រថានដោយដាក់សំណើសុំលាលែងពីការងារទៅកាន់អាជ្ញាធរកងទ័ពអាកាស (Air Force authorities) ដើម្បីចូលរួមជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ មុនពេលការប្រកួតមិត្តភាពរបស់បង់ក្លាដែស ជាមួយកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ។ កីឡាករដែលលេងឱ្យក្រុមជើងឯកលីគកំពូលបង់ក្លាដែស រដូវកាល២០២១-២២ (Bashundhara Kings) រូបនេះ ក៏មានឈ្មោះក្នុងបញ្ជីបឋមក្រុមជម្រើសជាតិ ដែលមានសមាជិក…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.