© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Browsing: Breaking News
Breaking News
គ្រូបង្វឹកក្រុមបាល់ទាត់ក្នុងសាល ដោនថោនស្ពត ដែលជាក្រុមតំណាងកម្ពុជា ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២ (AFF Futsal Cup 2022) បានស្នើសុំការលើកទឹកចិត្តពីទស្សនិកជន ទោះបីវិស័យហ្វូតសាលកម្ពុជា នៅមានកម្រិតក៏ដោយ។ មានប្រសាសន៍ដូច្នេះ គឺនៅមុនការចេញទៅប្រកួតពានរង្វាន់ដដែលខាងលើ ដែលនេះជាលើកទី២ សម្រាប់ក្រុម ដ្បិតកាលពីឆ្នាំ២០១៩ ធ្លាប់តំនាងកម្ពុជាម្ដង ហើយទទួលបានលទ្ធផលល្អ ដោយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។…
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះបឋមកីឡាករជម្រើសជាតិកម្ពុជាឈុតធំ និងឈុតអាយុក្រោម ២៣ឆ្នាំ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដេស និងជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ។ សម្រាប់ឈុតធំគឺមានកីឡាករ ៤០នាក់ត្រូវបានកោះហៅក្នុងបញ្ជីបឋម រួមមានមកពី ១១ក្លិប លីគទី១ លីគទី២កម្ពុជា និងលីគក្រៅប្រទេស (លីគទី៣ អាមេរិក) ពោលគឺ វិសាខា…
កីឡាករយុវជនអាយុក្រោម២០ឆ្នាំ កំពុងតែត្រៀមខ្លួនយ៉ាងសកម្មដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification) នៅខែកញ្ញា ខាងមុខ នាប្រទេសតាជីគីស្ថាន។ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចាក់ថា ក្រុមលើកនេះអាចនឹងមានការកោះហៅកីឡាករល្អៗ ដើម្បីពង្រឹងក្រុមបន្ថែម។ នេះបើតាមការបញ្ជាក់របស់លោកទៅកាន់វិបសាយផ្លូវការស៊ីហ្គេម…
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតពូល A ជាមួយក្រុមខ្លាំងៗ ក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឆ្នាំ២០២២ នៅពូលជាមួយក្រុមខ្លាំង ជម្រើសជាតិថៃ, ជម្រើសជាតិហ្វីលីពីន, ជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមឈ្នះវគ្គជម្រុះរវាង ទីម័រខាងកើត ឬក៏ ព្រុយណេ។ ក្រោយចាប់ឆ្នោត…
តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយស្ថានទូតគុយបាប្រចាំប្រទេសកម្ពុជា ពេលនេះមន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់មកពីគុយបា ចំនួន៤រូបបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយដើម្បីជួយការងារបច្ចេកទេសដល់ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ត្រៀមដណ្តើមមេដាយក្នុងពេលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា មានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ ឯកឧត្តម ជា ពៅ លោក តែន ឡន លោក គួន…
បន្ទាប់ពីបានលេចឮដំណឹងថា ពានរង្វាន់លីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ និងលីគទី២កម្ពុជា គ្រោងនឹងធ្វើការផ្លាស់ប្ដូរការចាប់ផ្ដើម និងការបញ្ចប់រដូវកាលរបស់ខ្លួនឲ្យដូចនៅតំបន់អឺរ៉ុប ដោយលេងឆ្លងឆ្នាំចាប់ពីឆ្នាំក្រោយតទៅ តាមរយៈការអនុវត្តរដូវកាល២០២៣-២០២៤ ពេលនេះបានក្លាយជាការពិតហើយ ដែល «ខេមបូឌានព្រីមៀរលីគ និងលីគទី២កម្ពុជា» ចាប់ពីឆ្នាំក្រោយតទៅ នឹងធ្វើឡើង ក្នុងរដូវកាល ២០២៣-២០២៤ វិញ។ យោងតាមវីដេអូនៃការប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុនលីគ លោក. Satoshi…
ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២១ (Tiger 2021) ដោនថោនស្បត (Down Town Sport) ដែលតំណាងកម្ពុជា នឹងស្ថិតនៅពូល A នៃពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន ឆ្នាំ២០២២ (AFF Futsal Cup 2022) នៅថៃ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១០…
ការប្រកួតព្រឹត្តិការណ៍កីឡាជាតិ (National Games) ដែលខកខានរៀបចំម្ដងរួចមកហើយកាលពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-២៩ នឹងត្រូវរៀបចំឱ្យមានការប្រកួតឡើងវិញ នៅឆ្នាំ២០២២នេះ ដើម្បីត្រៀមមុនការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។ ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នឹងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ដោយមានកីឡាចំនួន ៣៩ប្រភេទដាក់ឱ្យប្រកួត…
នៅថ្ងៃទី២០ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ក្រុម U-23 កម្ពុជា ក៏ដូចជាជម្រើសជាតិឈុតធំ នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុម U-23 ជប៉ុន និងជម្រើសជាតិបង់ក្លាដេស រៀងៗខ្លួន នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ភាគច្រើននៃកីឡាករជម្រើសជាតិកម្ពុជា បច្ចុប្បន្នក៏មានឈ្មោះទាំងជាមួយឈុតធំ និងឈុត…
កម្ពុជា នឹងរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី១៤ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងត្រៀមរៀបចំទទួលប្រតិភូចូលរួមប្រមាណ ៤០០នាក់ ក្រោមការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ចាប់តាំងពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១១…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.