© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Browsing: កីឡាជាតិ
កីឡាជាតិ
ឥណ្ឌូនេសុី៖ ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា ទើបតែទទួលបានមេដាយមាសក្រោយយកឈ្នះថៃ ៣សិតទល់១ ដែលនេះជាមេដាយមាសទី៦ហើយសម្រាប់កម្ពុជាពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម – ASEAN Para Games 2022 លើកទី១១ ឆ្នាំ២០២២ ដែលកំពុងតែប្រព្រឹត្តិទៅនៅប្រទេសឥណ្ឌូនេសុី។ សូមបញ្ជាក់ថា នៅសិតទី១ ជាសិតដ៏អស្ចារ្យបន្ទាប់ពីត្រូវបានថៃនាំមុខដល់ទៅ ១៥-៧ ក្រោយមកទៀតពេលដែលថៃនាំមុខ ២៣-១៩ ត្រូវការតែ…
ការចាប់ផ្តើមក្នុងលីគមិនល្អសម្រាប់ភ្នំពេញក្រោន ដោយយប់មិញនេះជាការប្រកួតលើកទី ១០របស់ខ្លួន ហើយបានត្រឹមស្មើ ២ ទល់ ២ក្នុងជំនួបជាមួយក្រុមសមាគមកីឡាបាល់ទាត់ ខភម។ ក្រោយចប់ការប្រកួតលោក Oleg Starynskyi បានលើកឡើងថា៖ «កាលវិភាគនៃការប្រកួតរបស់យើងគឺជិតៗគ្នាណាស់ យើងមានការប្រកួតជាច្រើនត្រឹមរយៈពេល ២០ថ្ងៃ។ ដូច្នេះវាតម្រូវឲ្យកាយសម្បទារ និងខួរក្បាលផ្តោតខ្លាំងណាស់សម្រាប់កីឡាករយើង។» ចំពោះការប្រកួតយប់មិញលោកគ្រូបានបង្ហាញចំណាប់អារម្មណ៍ថា៖ «កីឡាកររបស់យើងប្រឹងប្រែងខ្លាំងដើម្បីឈ្នះការប្រកួតនេះ។ យើងបានឈ្នះការប្រកួតប្រជែងច្រើន…
ក្រោយចប់ការប្រកួតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ជាមួយនឹងក្រុមជម្រើសជាតិឡាវអាយុក្រោម ១៩ឆ្នាំ ក្នុងពានរង្វាន់ការប្រកួត AFF U19 BOYS CHAMPIONSHIP នៅប្រទេសឥណ្ឌូនេស៊ី មន្រ្តីដឹកនាំក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់យើង បានរៀបចំលិខិត និងឯកសារដែលពាក់ព័ន្ធធ្វើការតវ៉ាទៅកាន់គណៈកម្មការរៀបចំការប្រកួតក្នុងករណីដែលអាជ្ញាកណ្ដាលបានកាត់សេចក្ដីមិនផ្តល់គ្រាប់បាល់ឱ្យក្រុមកម្ពុជាយើងនៅនាទី៧៦។ ក្រោយពិនិត្យមើលលើការតវ៉ានេះ គណៈកម្មការការប្រកួតបានចេញលិខិតឆ្លើយតប និងសម្ដែងការសោកស្ដាយចំពោះគ្រាប់បាល់ដែលមិនត្រូវបានផ្តល់ជូនឱ្យទៅក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់កម្ពុជា។ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ បានសូមធ្វើការអរគុណចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការសរសេរលិខិតតវ៉ាក្នុងករណីនេះ…
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនហាក់ដូចជាចាប់ផ្តើមមិនសូវបានល្អសម្រាប់ការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជានៅរដូវកាលថ្មីនេះ ដោយប្រកួតចំនួន ៨លើក មានត្រឹមតែ ៧ពិន្ទុប៉ុណ្ណោះ។ លោក Oleg Starynskyi គ្រូបង្វឹករបស់សិង្ហក្រហម បាននិយាយអំពីបញ្ហាទាំងនេះយ៉ាងដូច្នេះថា៖ ««ការលេងរបស់យើងនៅឆ្នាំនេះមានភាពរីកចម្រើនច្រើន បើធៀបទៅឆ្នាំមុន។ គិតមកទល់ពេលនេះកីឡាករយើងមិនទាន់បានលេងជុំគ្នា (Full Squad) នៅឡើយទេ កីឡាករយើងមានបញ្ហារបួសជាបន្តបន្ទាប់ ដូចជាពិសុទ្ធ Yudai ប៉ូលីន…
ក្នុងជំនួបកាលពីម្សិលមិញរវាងក្រុមនារីជាតិនារីកម្ពុជា ជាមួយក្រុមជម្រើសជាតិនារីឡាវ ក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 ដែលធ្វើឡើងនៅប្រទេសហ្វីលីពីននោះ ក្រុមនារីកម្ពុជាយើងបានបង្ហាញសមត្ថភាពបានយ៉ាងល្អ ដែលបានយកស្មើលើក្រុមនារីឡាវជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ខ្លួន។ អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និងបានដឹកនាំក្រុមកីឡាការិនីដោយផ្ទាល់នៅប្រទេសហ្វីលីពីននោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «លើកទី១ហើយដែលយើងបានស្មើជាមួយឡាវ នឹងមិនធ្លាប់ស៊ុតចូលសូម្បីតែមួយគ្រាប់នឹងត្រូវគេស៊ុតចូលជាច្រើនគ្រាប់ថែមទៀត ពីព្រោះបាល់ទាត់នារីរបស់ឡាវគឺជាក្រុមខ្លាំងមួយដែរក្នុងតំបន់ ក្រុមនារីយើង នឹងក្រុមការងារទាំងមូលពិតជាប្រឹងប្រែងណាស់សូមកោតសរសើរដោយស្មោះ…
ការប្រកួតប្រជែងពានរង្វាន់កម្រិតខ្ពស់ទី២ ប្រចាំទ្វីបអាសុី AFC CUP ហើយបានបញ្ចប់ហើយ ដោយក្រុមខ្លាំងៗរបស់កម្ពុជាយើងបានបង្ហាញទម្រង់លេងយ៉ាងល្អបើប្រៀបធៀបជាមួយឆ្នាំមុនៗដែលយើងចូលរួម។ គ្រូភ្នំពេញក្រោន លោក Oleg Starinskyi បាននិយាយថា «ពានរង្វាន់ AFC Cup គឺជាការប្រកួតដ៏អស្ចារ្យ ហើយកីឡាករទទួលបានបទពិសោធន៍ដ៏មានតម្លៃជាច្រើន។ ពួកគេដឹងពីកន្លែងដែលពួកគេត្រូវកែលម្អ។» «យើងលេងជាមួយគូប្រកួតប្រកបដោយគុណភាព និងជាជើងឯកពិតៗ។ យើងបានគ្រប់គ្រងបាល់បានល្អ…
បន្ទាប់ពីដឹកនាំក្រុមអគ្គិសនីបានយ៉ាងល្អនៅលីគទី២របស់ប្រទេសកម្ពុជាយើង ពេលនេះថ្នាក់ដឹកនាំសហព័ន្ធកម្ពុជាមានការទុកចិត្តលើអតីតកីឡាករជម្រើសជាតិកម្ពុជា លោក ទុំ សារ៉ាយ ដោយកាន់តំណែងជាគ្រូធំនៅក្រុមជម្រើសជាតិ (នារី)អាយុក្រោម ១៨ឆ្នាំ លើកដំបូង។ នេះជាលើកដំបូងហើយក្នុងអាជីពរបស់លោក ដែលទទួលបានតំណែងជាមួយក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីចូលនិវត្តន៍។ គួរបញ្ជាក់ផងដែរថា U-18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយ វៀតណាម, ថៃ,…
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន អបអរទិវាកុមារអន្តរជាតិ ឆ្នាំ២០២២ បានបញ្ចប់ទៅដោយស្នាមញញឹមរីករាយពីក្រុមកុមារ-យុវជន បន្ទាប់ពីចំណាយ១ថ្ងៃពេញ កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្តកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានបង្ហាញក្តីរីករាយ…
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានឈានដល់វ័យ ៣៦ឆ្នាំកាលពីម្សិលមិញនេះ។ ស្ថិតក្នុងថ្ងៃខួបកំណើតរបស់លោក Keisuke Honda ដែលកំពុងបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជានៅប្រទេសឥណ្ឌានោះ លោកក៏បានផ្ញើរសារមួយចំនួនទៅកាន់កីឡាករក្រុមជម្រើសជាតិយើងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឲ្យអ្នកជឿជាក់លើខ្លួនឯង និងអាជីពខ្លួនឯង មានន័យថាអ្នកត្រូវតែស្រេកឃ្លាន ដើម្បីជោគជ័យក្នុងជីវិត។» «កាលពីក្មេងខ្ញុំនិយាយថា ខ្ញុំលេងវើលដ៏ខាប់ គ្មានអ្នកណាគេជឿទេ ហើយថែមទាំងសើចចំអកទៀត នេះជាចំនុចដែលយើងត្រូវគិត គួរធ្វើអ្វីឲ្យខ្លួនរីកចម្រេើន គឺត្រូវតែស្រេកឃ្លាន…
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា បានកោះហៅកីឡាករយុវជនអាយុក្រោម១៩ឆ្នាំ ដើម្បីហ្វឹកហាត់ដំណាក់កាលចុងក្រោយ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ នៅខែកក្កដា ខាងមុខ។ យោងតាមបញ្ជីឈ្មោះកីឡាករដែលទទួលបានពីក្លិប យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ១២ត្រូវបានកោះហៅចូល ទាំងក្លិបនៅលីគទី១ និងលីគទី២ កម្ពុជា។ រួមមាន៖…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.