ពានរង្វាន់ Finalissima ដែលជាជំនួបជើងឯកទ្វីបអឺរ៉ុបប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង រវាងជម្រើសជាតិអាហ្សង់ទីន​ ជាមួយអ៊ីតាលីក្នុងកីឡដ្ឋាន Wembley កាលពីយប់មិញបានរកឃើញជើងឯក ដោយអាហ្សង់ទីន គ្រងជើងឯកជាលើកទី២ បន្ទាប់ពីយកឈ្នះ ៣-០។

ក្នុងការប្រកួតដ៏ស្វិតស្វាញ និងស្ទើរតែមិនគួរឲ្យជឿ ខ្សែប្រយុទ្ធ Martinez ជាអ្នករកគ្រាប់ដំបូងឲ្យអាហ្សង់ទីន នៅ​​នាទី២៨។ បន្ទាប់មក Di Maria បានបន្ថែមគ្រាប់ទី២ នៅចុង​​វគ្គទីមួយ មុនពេលកីឡាករបម្រុង​ Paulo Dybala ជាអ្នករកបានគ្រាប់ទី៣ ដែលមានការបញ្ជូនពីមិត្តរួមក្រុម Messi ជាថ្មីនៅនាទី៩០+៤។ លទ្ធផល ៣០ បានបន្សល់រហូតដល់ចប់ការប្រកួត ជួយអាហ្សង់ទីនឈ្នះពាន Finalissima ជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន 

គួររំលឹកថា អាហ្សង់ទីនឈ្នះពានរង្វាន់មួយនេះលើកដំបូងកាលពីឆ្នាំ១៩៩៣ ពេលដែលពួកគេយកឈ្នះដាណឺម៉ាកដោយបាល់ប៉េណាល់ទី៤។ នេះជាលើកទីហើយ​​ដែលគេបានរៀបចំការប្រកួតជំនួបរវាងជើងឯកទ្វីបអឺរ៉ុបប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង៕ 

Share.

Comments are closed.

Exit mobile version