កីឡាករ Luka Modric បាន​សម្រេចបន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លិប​ Real Madrid ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ រយៈពេល​១ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។

កីឡាករវ័យ ៣៦ឆ្នាំដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០១៨ បានចូលរួមពី Tottenham ក្នុងឆ្នាំ២០១២ ហើយបានបង្ហាញខ្លួន ៤៣៦លើកឲ្យ Real ។

ជើងឯករង World Cup ជាមួយក្រូអាតក្នុងឆ្នាំ២០១៨ Modric បានឈ្នះជើងឯក La Liga ៣ដង និងពានរង្វាន់ Champions League ៥ដងជាមួយក្រុមរហស្សនាមអធិរាជពណ៌ស (Los Blancos)។

គេបានបង្ហាញខ្លួនចំនួន ២៨ដង ខណៈដែលក្រុមរបស់លោក Carlo Ancelotti បានឈ្នះពានរង្វាន់លីគនៅរដូវកាលនេះ ហើយបានលេងចំនួន ១៣ដងពាននៅទ្វីបអឺរ៉ុប ខណៈដែលក្រុម Real បានឈ្នះពានរង្វាន់ Champions League ជាលើកទី ១៤របស់ពួកគេ។

នៅពេលដែល Modric ឈ្នះពាន Ballon d’Or ឆ្នាំ២០១៨ គេបានក្លាយជាកីឡាករដំបូងគេក្រៅពី Lionel Messi ឬ Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់នេះក្នុងរយៈពេលជាងមួយទសវត្សរ៍៕

 

ប្រភព៖ BBC

Share.

Comments are closed.

Exit mobile version