ក្រុមហុងកុង ត្រូវបានដឹងថាមានកីឡាករកើតជំងឺកូវីដ-១៩ រាគរូស ឈឺក្បាល និងក្ដៅខ្លួន ដោយសារបញ្ហាការរៀបចំនៅប្រទេសឥណ្ឌា ក្នុងអំឡុងមុនពេលប្រកួតបើកឆាក AFC Asian Cup 2023 Qualifiers វគ្គជម្រុះជុំចុងក្រោយ។

យ៉ាងណាក៏ដោយ ហុងកុង នៅតែអាចយឈ្នះ អាហ្វហ្គានីស្ថាន លទ្ធផល ២១ កាលពីជំនួបបើកឆាកពូល D ថ្ងៃទី០៨ ខែមិថុនា កន្លងទៅ។

លោក Jorn Andersen គ្រូបង្វឹករបស់ក្រុមហុងកុង បានបង្ហើបឲ្យដឹងថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះអីពិបាកខ្លាំងមែនទែនសម្រាប់ពួកយើងក្នុងការមកទីនេះ ដោយសារកីឡាកររបស់ពួកយើងមានបញ្ហាជាច្រើននៅក្នុងក្រុម ចាប់តាំងពីយើងមកដល់ប្រទេសឥណ្ឌា។ ពួកយើងស្ថិតក្នុងនៅក្នុងសណ្ឋាគារដែលមនុស្សច្រើនពេក ហើយមានកីឡាករមានជម្ងឺជាច្រើននៅក្នុងថ្ងៃដំបូង ដោយសារយើងមិនទាន់ស៊ាំនឹងការរស់នៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងការហ្វឹកហាត់ យើងមិនបានហ្វឹកហាត់ជាមួយក្រុមទាំងមូលបានទេ ដោយសារមានកីឡាករម្នាក់បានរាគរូស ម្នាក់ទៀតឈឺក្បាល ម្នាក់ទៀតក្ដៅខ្លួន ប៉ុន្តែចុងក្រោយខ្ញុំសប្បាយចិត្តណាស់ដែលយើងឈ្នះ។» លោក Andersen បានសង្គត់ធ្ងន់។

លើសពីនេះ ហុងកុង ក៏បានប្រកាសថាកីឡាក២រូប ធ្វើតេស្តវិជ្ជមានកូវីដ១៩ ផងដែរ និងមន្ត្រី ៣រូបក៏តេស្តវិជ្ជមានកូវីដ១៩ ដូចគ្នា។

ហុងកុង នឹងត្រូវជួប កម្ពុជា ជំនួបទី២ប្រចាំពូល D នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ នាវេលាម៉ោង ៦:៣០នាទីល្ងាច នៅកីឡដ្ឋាន Vivekananda Yuba Bharati Krirangan ដដែល៕

Share.

Comments are closed.

Exit mobile version