© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ni Monic
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគោលបំណងជំរុញប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬឆ្នាំ២០៣៨។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ក្នុងពិធីអញ្ជើញជាអធិបតី ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ឆ្លងកាត់កម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«សម្រាប់២០២២នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ២០៣៤ ឬ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឲ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ ជំរុញគំនិតផ្តួចផ្តើមនេះឲ្យក្លាយជាការពិត»។ «ទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ២០០២ គឺកូរ៉េ-ជប៉ុន និងឆ្នាំ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃសម្រាប់ឆ្នាំ២០៣៤ ឬឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ ជាមួយភាពសុកដុមរមនារវាងបណ្ដាប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទ្ធិពលនេះ»។ គួបញ្ជាក់ថា ការប្រកួតបាល់ទាត់ជើងឯកពិភពលោក (FIFA World Cup) ធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដង។ ឆ្នាំ២០២២ ដែលធ្វើនៅទីក្រុងដូហា ប្រទេសកាតា នេះគឺជាលើកទី២២ ខណៈលើកទី២៣ ឆ្នាំ២០២៦ គ្រោងនឹងធ្វើនៅប្រទេសកាណាដា, ម៊ិកស៊ិក និងសហរដ្ឋអាម៉េរិក (ម្ចាស់ផ្ទះរួម) ស្របពេលដែលឆ្នាំ២០៣០ និងឆ្នាំ២០៣៤ កំពុងស្ថិតក្នុងដំណាក់កាលដាក់បញ្ចូលបេក្ខភាពនៃការដេញថ្លៃធ្វើម្ចាស់ផ្ទះ៕
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា បានកោះហៅកីឡាករយុវជនអាយុក្រោម១៩ឆ្នាំ ដើម្បីហ្វឹកហាត់ដំណាក់កាលចុងក្រោយ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ នៅខែកក្កដា ខាងមុខ។ យោងតាមបញ្ជីឈ្មោះកីឡាករដែលទទួលបានពីក្លិប យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ១២ត្រូវបានកោះហៅចូល ទាំងក្លិបនៅលីគទី១ និងលីគទី២ កម្ពុជា។ រួមមាន៖ បាទី ១៣នាក់: រ៉េត លីហេង, ម៉េង សុភា, ហួត វ៉ាន់ណេត, ចាន់ វិបុលដាវីឌ, យ៉ង ភូមិន្ទ, អ៊ាវ សុវណ្ណារ៉ា, ហេង សុវណ្ណបញ្ញា, សោម បូរឹទ្ធ, ចៀម សំណាង, អ៊ុក ដេវីន, ទាំ មការា, សុន ថាវិស៊ីវ, គៀរ ពិសិដ្ឋ។ ព្រៃវែង ៤នាក់: ស៊ិន សុវណ្ណាមករា, វឿន វ៉ា, គង់ លីហួរ, សឿន រិទ្ធវីរៈវឌ្ឍនា អាស៊ីអ៊ឺរ៉ុបយូណាយធីត ៣នាក់: ឆាន់ ប៊ុនមី, ហាវ សុខនេត្រ, វ៉ាន់ វីត ដោយឡែក បឹងកេត (១នាក់) ស៊ូ សុវណ្ណនាថ, ណាហ្គាវើលដ៍ (១នាក់) ឡៅ ជុងហួរ, កងយោធពលខេមរភូមិន្ទ (១នាក់) វ៉ន ផល្លា, អង្គរថាយហ្គឺរ (១នាក់) សុវណ្ណ ដូណា, វិសាខា (១នាក់) សាំង ហាន់ឃុន, ភ្នំពេញក្រោន (១នាក់) យ៉ែម ដេវិត និង គីរីវង់សុខសែនជ័យ (១នាក់) លឹម អារុណរ៉េយមិន។ យុវជនទាំង ២៩នាក់ នឹងត្រូវហ្វឹកហាត់ចំនួន ៣លើក មុនការជម្រុះចេញមកនៅត្រឹម ២៣នាក់ចុងក្រោយ ដើម្បីចេញទៅប្រកួតនៅឥណ្ឌូនេស៊ី ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFF…
ក្រុមហុងកុង ត្រូវបានដឹងថាមានកីឡាករកើតជំងឺកូវីដ-១៩ រាគរូស ឈឺក្បាល និងក្ដៅខ្លួន ដោយសារបញ្ហាការរៀបចំនៅប្រទេសឥណ្ឌា ក្នុងអំឡុងមុនពេលប្រកួតបើកឆាក AFC Asian Cup 2023 Qualifiers វគ្គជម្រុះជុំចុងក្រោយ។ យ៉ាងណាក៏ដោយ ហុងកុង នៅតែអាចយឈ្នះ អាហ្វហ្គានីស្ថាន លទ្ធផល ២-១ កាលពីជំនួបបើកឆាកពូល D ថ្ងៃទី០៨ ខែមិថុនា កន្លងទៅ។ លោក Jorn Andersen គ្រូបង្វឹករបស់ក្រុមហុងកុង បានបង្ហើបឲ្យដឹងថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះអីពិបាកខ្លាំងមែនទែនសម្រាប់ពួកយើងក្នុងការមកទីនេះ ដោយសារកីឡាកររបស់ពួកយើងមានបញ្ហាជាច្រើននៅក្នុងក្រុម ចាប់តាំងពីយើងមកដល់ប្រទេសឥណ្ឌា។ ពួកយើងស្ថិតក្នុងនៅក្នុងសណ្ឋាគារដែលមនុស្សច្រើនពេក ហើយមានកីឡាករមានជម្ងឺជាច្រើននៅក្នុងថ្ងៃដំបូង ដោយសារយើងមិនទាន់ស៊ាំនឹងការរស់នៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងការហ្វឹកហាត់ យើងមិនបានហ្វឹកហាត់ជាមួយក្រុមទាំងមូលបានទេ ដោយសារមានកីឡាករម្នាក់បានរាគរូស ម្នាក់ទៀតឈឺក្បាល ម្នាក់ទៀតក្ដៅខ្លួន ប៉ុន្តែចុងក្រោយខ្ញុំសប្បាយចិត្តណាស់ដែលយើងឈ្នះ។» លោក Andersen បានសង្គត់ធ្ងន់។ លើសពីនេះ ហុងកុង ក៏បានប្រកាសថាកីឡាក២រូប ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ផងដែរ និងមន្ត្រី ៣រូបក៏តេស្តវិជ្ជមានកូវីដ-១៩ ដូចគ្នា។ ហុងកុង នឹងត្រូវជួប កម្ពុជា ជំនួបទី២ប្រចាំពូល D នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ នាវេលាម៉ោង ៦:៣០នាទីល្ងាច នៅកីឡដ្ឋាន Vivekananda Yuba Bharati Krirangan ដដែល៕
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម ១៦ឆ្នាំ ត្រូវបានចាប់ឆ្នោតចូលពូល B នៃពានយុវជនអាស៊ានអាយុក្រោម ១៦ឆ្នាំ (AFA U-16 Championship 2022) ស្របពេលដែល ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រូវបានចាប់ឆ្នោតចូលពូល C ពានយុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ (AFA U-19 Championship 2022) ឆ្នាំ២០២២។ ការចាប់ឆ្នោតបែងចែកពូល ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនោះ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នេះក្រុម U-16 កម្ពុជា នឹងស្ថិតនៅពូល B ជាមួយម៉ាឡេស៊ី, អូស្ត្រាលី និងមីយ៉ាន់ម៉ា។ ការប្រកួតគ្រោងនឹងធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ រីឯពូលផ្សេងទៀត ពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, វៀតណាម, សិង្ហបុរី និងហ្វីលីពីន។ ខណៈពូល B មានថៃ, ទីម័រខាងកើត, ឡាវ និងព្រុយណេ។ ចំពោះក្រុម U-19 កម្ពុជា វិញ ស្ថិតនៅពូល C ជាមួយម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅឥណ្ឌូនេស៊ីដូចគ្នា ហើយចាប់ផ្ដើមប្រកួតពីថ្ងៃទី០២-១៥ ខែកក្កដា ឆ្នាំ២០២២។ ដោយឡែកពូលផ្សេងវិញ មានពូល A ម្ចាស់ផ្ទះឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, ព្រុយណេ និងហ្វីលីពីន៕
ក្រុមបាល់ទាត់ជម្រើសជាតិឈ្នះ បានប្រកួតឈ្នះ ក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ២-០ ក្នុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) ជំនួបដំបូងពូល D កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Vivekananda Yuba Bharati Krirangan ប្រទេសឥណ្ឌា។ យ៉ាងណាមិញក្រោយចប់ការប្រកួត គ្រូបង្វឹកកម្ពុជា លោក Ryu Hirose ថាក្រុមខ្លួនមិនគួរចាញ់ប្រកួតបើកឆាក ខណៈគ្រូបង្វឹករបស់ឥណ្ឌា លោក Igor Stimac ថាបើឈ្នះ ៤-០ កាន់តែល្អ។ លោក Ryu Hirose បានលើកឡើងថា៖ «ជាក់ស្តែង វាមិនមែនជាលទ្ធផលដែលយើងចង់បាន និងមិនចង់ចាញ់ការប្រកួតដំបូងក្នុងវគ្គជម្រុះនោះទេ។ យើងមានជំហរសម្រាប់បង្កើតឱកាស ប៉ុន្តែយើងមិនអាចធ្វើអ្វីបាន»។ លោក Igor Stimac បាននិយាយផងដែរថា៖ «កីឡាករបានធ្វើអស់ពីសមត្ថភាពដែលពួកគេអាចធ្វើបាននៅថ្ងៃនេះ ហើយទទួលបានលទ្ធផលដែលយើងចង់បាន។ ពួកគេបានធ្វើការងារដែលមានសារៈសំខាន់ណាស់។ ខ្ញុំបានសុំរឿងពីរក្នុងថ្ងៃនេះ គឺការរកគ្រាប់បាល់ និងការមិនរបូតគ្រាប់បាល់។ ខ្ញុំនឹងសប្បាយចិត្តជាងនេះ ជាមួយគ្រាប់បាល់ ៣ទៅ៤គ្រាប់ ប៉ុន្តែក៏សប្បាយចិត្តជាមួយគ្រាប់បាល់ ២គ្រាប់នេះផងដែរ»។ «លទ្ធផលដ៏រឹតតែគួរឲ្យពេញចិត្តនឹងកើតឡើងប្រសិនបើយើងឈ្នះ ៤-០។ យើងមានឱកាសច្បាស់ៗ ៤ទៅ៥ដង ដូច្នេះបើមានគ្រាប់បាល់ ២គ្រាប់ទៀតនឹងកាន់តែល្អ។ ប៉ុន្តែ យើងត្រូវតែបន្ទាបខ្លួន។ កីឡាករបានព្យាយាម ប៉ុន្តែនៅតែមិនអាចរកវិធីដើម្បីរកគ្រាប់បាល់។» គ្រូបង្វឹកសញ្ជាតិក្រូអាតបានបន្ថែម។ ក្រោយចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងបន្តការប្រកួតបន្ទាប់ដោយត្រូវជួបជាមួយ កោះហុងកុង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២៕
កីឡាករ Luka Modric បានសម្រេចបន្តកុងត្រាថ្មីជាមួយក្លិប Real Madrid ជាផ្លូវការនៅក្នុងថ្ងៃនេះ រយៈពេល១ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ កីឡាករវ័យ ៣៦ឆ្នាំដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០១៨ បានចូលរួមពី Tottenham ក្នុងឆ្នាំ២០១២ ហើយបានបង្ហាញខ្លួន ៤៣៦លើកឲ្យ Real ។ ជើងឯករង World Cup ជាមួយក្រូអាតក្នុងឆ្នាំ២០១៨ Modric បានឈ្នះជើងឯក La Liga ៣ដង និងពានរង្វាន់ Champions League ៥ដងជាមួយក្រុមរហស្សនាមអធិរាជពណ៌ស (Los Blancos)។ គេបានបង្ហាញខ្លួនចំនួន ២៨ដង ខណៈដែលក្រុមរបស់លោក Carlo Ancelotti បានឈ្នះពានរង្វាន់លីគនៅរដូវកាលនេះ ហើយបានលេងចំនួន ១៣ដងពាននៅទ្វីបអឺរ៉ុប ខណៈដែលក្រុម Real បានឈ្នះពានរង្វាន់ Champions League ជាលើកទី ១៤របស់ពួកគេ។ នៅពេលដែល Modric ឈ្នះពាន Ballon d’Or ឆ្នាំ២០១៨ គេបានក្លាយជាកីឡាករដំបូងគេក្រៅពី Lionel Messi ឬ Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់នេះក្នុងរយៈពេលជាងមួយទសវត្សរ៍៕ ប្រភព៖ BBC
មិនដល់ ១ម៉ោង ក្រោយការព្រមាន របស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា, នៅល្ងាចថ្ងៃទី០៨ ខែមិថុនានេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានធ្វើលិខិតផ្លូវការស្រាយបំភ្លឺកម្ពុជា ចំពោះកំហុសរបស់ដែលមិនបានយកចិត្តទុកដាក់ចំពោះក្រុមបាល់ទាត់កម្ពុជា រួមទាំងទង់ជាតិរបស់កម្ពុជា។ នៅក្នុងលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលបានផ្ញើជូនមកសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា «ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ, វាជារឿងគួរឱ្យសោកស្ដាយដែលទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅត្រង់ ផ្នែករចនា និងពណ៌។ ដូច្នេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយសម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះគឺជាការអនុវត្តជាទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC»។ គួររំឮកថា នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News បានព្រមានទុកយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានចេញលិខិតសុំទោសកម្ពុជា។ សូមបញ្ជាក់ថា នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសទុកពេលរយៈពេល ៣ម៉ោង ឲ្យសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងឥណ្ឌា ចេញលិខិតសុំទោសកម្ពុជា ពាក់ព័ន្ធការមិនយកចិត្តទុកដាក់ លើក្រុមកីឡាករបាល់ទាត់កម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើសារព័ត៌មាន Fresh News។ ឯកឧត្តមប្រធានសហព័ន្ធបានស្នើឲ្យ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជា ជាបន្ទាន់ ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។ នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានថា «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ»។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌា ដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅម៉ោង ១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ នាកីឡដ្ឋាន Salt Lake ទីក្រុងកុលកាតា៕
កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ នាពហុកីឡដ្ឋានជាតិអូឡាំពិក ការធ្វើតេស្ត ជ្រើសរើសយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបញ្ចប់ទៅដើម្បីត្រៀមស្វែងរកកីឡាករសក្ដានុពល ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ាន AFF U-19 Championship 2022។ យុវជនសរុបទាំងអស់ ៥២នាក់ មកពីក្លិបចំនួន ១៣ក្លិប ទាំងលីគទី១ និងលីគ២ រួមមាន (លីគទី១) បឹងកេត (៣នាក់), ភ្នំពេញក្រោន (៣នាក់), វិសាខា (១នាក់), ណាហ្គាវើលដ៍ (១នាក់), អង្គរថាយហ្គឺរ (៣នាក់), កងយោធពលខេមរភូមិន្ទ (១នាក់)។ (លីគទី២) ព្រៃវែង (៦នាក់), កោះកុង (១នាក់), អាស៊ីអឺរ៉ុបយូណាយធីត (៤នាក់), អគ្គិសនីកម្ពុជា (៣នាក់), សូលទីឡូអង្គរ (៣នាក់), សៀមរាបអែហ្វស៊ី (២នាក់) និង U-18 សាលាបាល់ទាត់ជាតិបាទី (១៤នាក់) ទើបតែចូលរួម ។ ដោយឡែកកីឡាករមួយចំនួនដែលមានឈ្មោះធ្វើតេស្តដំណាក់កាលទី១ ដូចជា គីរីវង់សុខសែនជ័យ, នគរបាលជាតិ, អាយអេសអាយ ដង្កោរសែនជ័យ, បន្ទាយមានជ័យអែហ្វស៊ី និងណិចស្តិបអែហ្វស៊ី ត្រូវបានជម្រុះចេញ។ កីឡាករដែលបង្ហាញសមត្ថភាពលេចធ្លោមួយចំនួនធំក៏នៅតែបន្តមានឈ្មោះក្នុងបញ្ជីនេះផងដែរបើទោះបីជាជាប់កាតព្វកិច្ចជាមួយជម្រើសជាតិ ក៏ដូចជាក្លិបប្រកួតនៅក្រៅប្រទេសដូចជា៖ ស៊ិន សុវណ្ណមករា (ជម្រើសជាតិឈុតធំ) និង យ៉ែម ដេវីត (ភ្នំពេញក្រោន ទៅប្រកួតនៅម៉ាឡេស៊ី) ជាដើម ខណៈកីឡាករ វឿន វ៉ា (ព្រៃវែង), លឹម អារុណរ៉េយមិន (បឹងកេត), សុវណ្ណ ដូណា (អង្គរថាយហ្គឺរ) នៅតែបន្តមានឈ្មោះ ខណៈ ចិន ណារក្ស បានជម្រុះចេញផងដែរ។ បន្ថែមពីលើនេះ កីឡាករ សំអុល ទីណា, កើត ពេជ្រ ដែលបង្ហាញខ្លួនជារឿយៗជាមួយភ្នំពេញក្រោនឈុតធំ ដើមឡើយក៏មានឈ្មោះក្នុងបញ្ជីផងដែរ ប៉ុន្តែដោយសារកង្វះកីឡាករ U-22 ភ្នំពេញក្រោន ដែលតម្រូវឲ្យលេងលីគ…
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយ ក្រុមជម្រើសជាតិឥណ្ឌា នាយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះ ក្នុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round)។ មុនការប្រកួតមកដល់ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានចូលរួមក្នុងសន្និសិទសារព័ត៌មាន ដើម្បីនិយាយអំពីការប្រកួតខាងមុខជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌា។ ដោយលោក Hirose ជឿជាក់ថាកូនក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ទល់នឹងគូប្រកួតដែលមានចំណាត់ថ្នាក់ខ្ពស់ជាង។ លោកក៏សម្ដែងការពេញចិត្តទៅនឹងការហ្វឹកហាត់របស់ក្រុម ក៏ដូចជាការបង្ហាញនៅក្នុងការហ្វឹកហាត់ផងដែរ។ លោក Ryu Hirose បាននិយាយដូច្នេះថា ៖«យើងស្ថិតនៅស្ថានភាពមួយដ៏ល្អ។ យើងគិតថាយើងមានការរៀបចំល្អមុនពេលមកប្រទេសឥណ្ឌា។ សង្ឃឹមថា យើងនឹងទទួលបានលទ្ធផលដ៏មានសារៈសំខាន់នៅថ្ងៃស្អែក»។ ឥណ្ឌា គឺជាប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងកម្ពុជា ក្នុងចំណាត់ថ្នាក់របស់ (FIFA Ranking) ។ ប៉ុន្តែលោក Hirose Ryu ដឹងថាចំណាត់ថ្នាក់មិនមែនជាការកំណត់លទ្ធផលនោះទេ ការបង្ហាញទម្រង់លេងទៅវិញទេដែលជាការបញ្ជាក់លទ្ធផល។ យ៉ាងណាមិញគ្រូបង្វឹកវ័យ ៦៦ឆ្នាំ សង្ឃឹមការបង្ហាញនូវទម្រង់លេងពោរពេញទៅដោយកម្លាំងចិត្តពីក្រុមរបស់លោក។ «កាលពីមុន យើងបានចាញ់ឥណ្ឌាក្នុងការប្រកួតពីរបីលើក ប៉ុន្តែយើងមិនខ្លាចឥណ្ឌា នូវគុណវិបត្តិណាមួយឡើយ។ វាមិនសំខាន់ទេ យើងនឹងត្រូវតែលេងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលនៅថ្ងៃស្អែក»។ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបន្ថែម។ ពេលត្រូវបានសួរនាំអំពីប្រព័ន្ធការពារតែងតែរបូតគ្រាប់បាល់ លោក Ryu បានឆ្លើយតបថា ៖«យើងពិតជាមិនបានរក្សាសំណាញ់ទីមិនឲ្យរបូតច្រើនពេកទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ជាក់ស្តែងក្រុមរបស់យើងកំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរជាច្រើនចំពោះប្រព័ន្ធលេង។ យើងប្រកួតបានតិច បើធៀបទៅនឹងប្រទេសនៅអាស៊ីផ្សេងទៀត។ នៅពេលអនាគត យើងត្រូវគិតពីរបៀបដែលអាចផ្តល់ឲ្យយើងឆ្ពោះទៅមុខ ១០០ភាគរយ»។ ដោយឡែក គ្រូបង្វឹករបស់ឥណ្ឌា លោក Igor Stimac វិញបាននិយាយថា ៖«យើងកំពុងរំពឹងថាអ្នកគាំទ្រនឹងមកទស្សនាច្រើន ដើម្បីគាំទ្រក្រុមជម្រើសជាតិតាមវិធីល្អបំផុតដែលអាចធ្វើទៅបាន។ គោលបំណងរបស់យើងគឺដាក់សម្ពាធតាំងពីដំបូង លេងដាក់សម្ពាធខ្ពស់ខ្លាំងបំផុត។ យើងត្រូវការគ្រប់គ្រងការប្រកួត ហើយខ្ញុំត្រូវតែនិយាយថា យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ។ យើងគ្មានអ្វីត្រូវលាក់បាំងឡើយ»។ «ខ្ញុំគោរពគូប្រកួតទាំងអស់។ គ្មានហេតុផលណាដែលយើងមើលស្រាលកម្ពុជាឡើយ។ ពួកគេមកទីនេះដោយមានឆន្ទះដូចគ្នា។ យើងត្រូវតែស្រេកឃ្លានសម្រាប់ការប្រកួតនេះ។ ប៉ុន្តែបាល់ទាត់នាពេលបច្ចុប្បន្ននេះមិនបាននាំមកនូវការប្រកួតដែលងាយស្រួលនោះទេ»។ គ្រូបង្វឹកសញ្ជាតិក្រូអាតបានបន្ថែម។ គួររំឮកថា កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះ ឥណ្ឌា ក្នុងជំនួបបើកឆាកពូល D ថ្ងៃទី០៨ ខែមិថុនា…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.