© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ni Monic
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ហើយនាថ្ងៃទី១២ ខែតុលានេះ ដែលថ្ងៃនេះជាថ្ងៃកាត់សេចក្ដី រកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្នាំ២០២២ នេះ មានក្រុមមកពីលីគទី១ និងលីគទី២ កម្ពុជា ដែលបានកើតឡើងជាលើកទី២ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ (បន្ទាប់ពីព្រៃវែង ធ្លាប់បង្កើតកំណត់ត្រាបានកាលពីឆ្នាំ២០២០) ពោលឆ្នាំនេះមានក្លិប ភ្នំពេញក្រោន, វិសាខា, បឹងកេត (លីគទី១) និងក្លិបអគ្គិសនីកម្ពុជា (លីគទី២)។ ទាំង ៤ក្រុមនេះសុទ្ធតែមានការប៉ុនប៉ងនៅឆ្នាំនេះ គ្រាដែលធ្លាប់បានបង្កើតកំណត់ត្រារៀងៗខ្លួនកាលពីអតីតកាល។ តើការប៉ុនប៉ងរបស់ក្រុមទាំង៤ មានអ្វីខ្លះ? ភ្នំពេញក្រោន៖ និយាយអំពីភ្នំពេញក្រោន នេះជាការប៉ុនប៉ងលើកទី៤ ជាប់ៗគ្នា ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានសម្តេចតេជោ ហ៊ុន សែន។ ចាប់ពីឆ្នាំ២០១៩មក ភ្នំពេញក្រោន តែងតែបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែបានអស់ឱកាសត្រឹមវគ្គនេះ បន្ទាប់ពីរងបរាជ័យជាបន្តបន្ទាប់ជាប់ៗគ្នា ពោលគឺ៖ ២០១៩ ចាញ់ ព្រះខ័នរាជស្វាយរៀង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ២០២០ ចាញ់ ណាហ្គាវើលដ៍ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ២០២១ ចាញ់ ព្រះខ័នរាជស្វាយរៀង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៣-២ ដូច្នេះឆ្នាំនេះគឺជាឆ្នាំដែល ភ្នំពេញក្រោន ចង់លុបបំបាត់ភាពច្រំដែល សម្រាប់ក្លិបដែលចង់ឈ្នះពាននានាក្នុងស្រុកទាំងអស់ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ។ មួយទៀត នេះក៏ជាការប៉ុនប៉ងក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងផងដែរ បន្ទាប់ពីខកខានរយៈពេល ១២ឆ្នាំ គិតចាប់តាំងពីបានឡើងវគ្គផ្ដាច់ព្រ័ត្រលើកចុងក្រោយកាលពីឆ្នាំ២០១០។ ពេលនោះភ្នំពេញក្រោន បានត្រឹមរងជើងឯកក្រោយចាញ់ ក្រសួងការពារជាតិ (បច្ចុប្បន្នជា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ) ៣-២។ ភ្នំពេញក្រោន ក៏ចង់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកទី៣ ផងដែរ ដ្បិតធ្លាប់ឈ្នះចំនួន ២លើកជាប់ៗគ្នាកាលពីឆ្នាំ២០០៨ និង២០០៩។ វិសាខា៖ ដ្បិតទើបបង្កើតឡើងនៅឆ្នាំ២០១៦ ប៉ុន្តែវិសាខា បច្ចុប្បន្នកំពុងត្រូវបានគេចាត់ទុកថាជាក្រុមមានអទិភាពឈ្នះពានសម្តេចតេជោ ហ៊ុន សែន គ្រប់ពេល ពោលគឺដោយសារតែក្លិបមួយនេះមានកីឡាករខ្មែរល្អៗជាច្រើន ហើយជាពិសេសនោះគឺការឈ្នះពានដដែលនេះ ២ឆ្នាំចុងក្រោយជាប់ៗគ្នា (២០២០,…
ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ១៩ឆ្នាំឡាវ នៅឆ្នាំ២០២២នេះ បានបង្ហាញភាពភ្ញាក់ផ្អើលដល់បាល់ទាត់តំបន់អាស៊ាន គួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីធ្វើបានល្អតាមពានរង្វាន់រៀងខ្លួនក្នុងកម្រិតអាស៊ាន និងអាស៊ី។ និយាយដូច្នេះគឹបន្ទាប់ពីក្រុម U-17 ឡាវ ទើបតែជម្រុះជាប់ឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (2023 AFC U-17 Asian Cup) នៅឆ្នាំក្រោយ កាលពីយប់មិញ។ U-17 ឡាវ ធ្វើបានល្អមែនទែន ដោយស្ថិតនៅពូល I ជាមួយអ៊ីរ៉ង់, កៀហ្សីស៊ីស្ថាន និងហុងកុង នៃវគ្គជម្រុះ។ ប្រកួតដំបូងឡាវ បានចាញ់អ៊ីរ៉ង់ ៣-០ ដែលពេលនោះគេសឹងតែគិតថា ឡាវ នៅសល់ឱកាសតិចតួច ប៉ុន្តែចាប់ពីប្រកួតទី២មក ឡាវ បានយកឈ្នះជាប់ៗគ្នា ពោលគឺឈ្នះ ហុងកុង ដោយមិននឹកស្មានដល់ ៥-០ និងប្រកួតចុងក្រោយឈានទៅយកឈ្នះម្ចាស់ផ្ទះ កៀហ្សីស៊ីស្ថាន ១-២ ទៀត ដែលនាំឱ្យឈរលេខ២ ក្នុងពូល។ លុះក្រោយមកគេក៏បានក្លាយជាក្រុមលេខ២ល្អ ដែលឈរនីលេខរៀងទី៥ ហើយបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំក្រោយ (២០២៣)។ នៅមានក្រុមមួយទៀតដែលបង្ករការភ្ញាក់ផ្អើលផងដែរ នោះគឺក្រុម U-19 ឡាវ ដែលបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ពានជើងឯកយុវជនអាស៊ាន អាយុក្រោម១៩ឆ្នាំ (AFF U-19 Championship)។ សឹងតែគ្មាននរណម្នាក់ជឿឡើយ ថាឡាវបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បើទោះបីជា ៤ប្រកួតក្នុងពូល គេបានឈ្នះទាំង ៤ប្រកួតក៏ដោយ។ នៅពេលដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡាវ ត្រូវជួប ថៃ ក្នុងខណៈដែលថៃ ធ្វើបានយ៉ាងល្អនៅក្នុងវគ្គជម្រុះក្នុងពូល។ អ្វីៗប្រែប្រួលទាំងស្រុង នៅពេលដែលមតិ ៨០/២០ បានគិតថា ថៃ នឹងឈ្នះ ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែ ឡាវ ឯណោះទៅវិញទេជាអ្នកដណ្ដើមកៅអីបាន ក្រោយយកឈ្នះថៃ មិនគួរឱ្យជឿ ២-០ ដូច្នេះឡាវ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ត្រូវជួប ក្រុម U-19 ម៉ាឡេស៊ី ប៉ុន្តែគួរឱ្យសោកស្ដាយ ឡាវ បានត្រឹមរងជើងឯក ក្រោយចាញ់…
ភ្នំពេញ៖ បន្ទាប់ពីបរាជ័យក្នុងការបញ្ជៀតប្រភេទកីឡាតេក្វាន់ដូ ITF ចូលទៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាឆ្នាំក្រោយនេះរួចមក ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី នៅតែបន្តប្ដជ្ញាចិត្តថានឹងព្យាយាមដាក់បញ្ជូលប្រភេទកីឡារបស់កូរ៉េខាងជើងមួយនេះ ទៅក្នុងស៊ីហ្គេមឱ្យបាន។ ការបរាជ័យក្នុងការដាក់បញ្ជូល ITF ចូលក្នុងស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះដោយសារមានការរារាំងពីប្រទេសមួយ ដែលដើរខ្ទប់បណ្ដាប្រទេសអាស៊ានមិនឲ្យចូលរួម។ នេះបើតាមការបញ្ជាក់របស់លោក កែវ រ៉េមី តែលោកមិនបានបញ្ជាក់ប្រទេសមួយនោះ គឺជាប្រទេសណានោះទេ ។ លោកបានថ្លែងបែបនេះនៅក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី៣០ ខែកញ្ញាម្សិលមិញ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញដូច្នះថា៖ «អាខ្លាំងពេកក៏មានបញ្ហាដែរ ។ ខ្លាំងពេកធ្វើឲ្យមានប្រទេសមួយនោះ គាត់ដើរខ្ទប់ គាត់ខ្ទប់បណ្ដាប្រទេសអាស៊ាន មិនឲ្យបញ្ជូនតេក្វាន់ដូ ITF មកប្រកួតជាមួយយើង ។ ក្មួយៗ ត្រូវដឹងថា ITF តាំងពីគេមិនស្គាល់ អត់មានអ្នកស្គាល់ថា តេក្វាន់ដូ ITF យ៉ាងម៉េច រហូតដល់គេស្គាល់ ស្គាល់ដល់អន្ដរជាតិ ពូរុញខ្លះ រហូតដល់ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធអន្ដរជាតិទៀត ហើយរហូតដល់ថ្នាក់ដឹកនាំកំពូលប្រទេសរបស់យើង ទទួលស្គាល់ ITF ថា ជាប្រភេទកីឡាតេក្វាន់ដូខ្លាំង ។ ក៏ប៉ុន្ដែដោយសារខ្លាំងពេក គេខ្ទប់យើង ដោយយកបញ្ហានយោបាយ នៃឬសគល់តេក្វាន់ដូហ្នឹង ប្រទេសមួយនោះ» ។ ពាក់ព័ន្ធនឹងការព្យាយាមដាក់បញ្ចូលកីឡាតេក្វាន់ដូ ITF ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ វិញ លោក កែវ រ៉េមី បានពន្យល់ថា៖ «កីឡានេះ មានសារៈសំខាន់ណាស់ អាចបង្រួបបង្រួមជាតិសាសន៍មួយ ដែលកំពុងបាក់បែករួបរួមគ្នាបាន យើងព្យាយាមឲ្យកីឡាតេក្វាន់ដូ ITF ចូលស៊ីហ្គេម យើងសង្ឃឹមថា ជាតិសាសន៍ ២ នោះ រួបរួមតាមរយៈកីឡា ក៏ប៉ុន្ដែផ្ទុយទៅវិញ គាត់ប្រឆាំងគ្នាឥតឈប់ ។ បងប្អូនខ្លួនឯងទេ តែប្រឆាំងគ្នាឥតឈប់តែម្ដង ហើយតាមរយៈនៃការប្រឆាំងគ្នានេះ ខ្ញុំមើលឃើញថា ជាតិសាសន៍នេះ មិនអាចរួបរួមគ្នាបានទេ យើងព្យាយាមជួយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏លោកបានទៅធ្វើបទបង្ហាញ ធ្វើសន្ទរកថានៅពិភពលោក ក៏ចង់ឃើញប្រទេសទាំងពីរនោះរួបរួមគ្នាដែរ» ។…
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករយុវជនអាយុក្រោម១៧ឆ្នាំ ចំនួន ២៩នាក់ ដើម្បីហ្វឹកហាត់ដំណាក់កាលទី១ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអអាយុក្រោម ១៧ឆ្នាំ នៅខែតុលា ខាងមុខ។ យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ៥ត្រូវបានកោះហៅចូលរួមមាន៖ បាទី ២៤នាក់: សួន មករា, អ៊ិត សូនី, ទាំ មករា, អុក ដេវីន, ធី វាសនា, សឿន ផានិត, ទុំ សុផាត, សុន ថាវីស៊ីវ, សុខ ស៊ីណេ, ញ៉ង ពន្លក, ប៊ុន វិសាលី, ប៊ន ម៉ៅ, ខឿន គៀងវិរៈបុត្រ, សុង រ៉ានុត, ស៊ូន មេងហុង, ទ្រី ស៊ីណារិន្ទ និង នឿម សូនិក។ វិសាខា ២នាក់: សឹង សំបរូររិទ្ធី, សាង សុវណ្ណារ៉ា។ អាស៊ីអឺរ៉ុបយូណាយធីត ១នាក់: ភឹម ដាលិះ។ ភ្នំពេញក្រោន ១នាក់ ទេព ចន្ទប្រុសពេជ្រ។ យុវជនទាំង ២៩នាក់ នឹងត្រូវហ្វឹកហាត់ចំនួន ២ថ្ងៃនៅថ្ងៃនេះ និងថ្ងៃស្អែក។ វគ្កជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (AFC U-17 Asian Cup) គ្រោងធ្វើពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ នៅខែតុលា ឆ្នាំ២០២២ ដោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំ ស្ថិតនៅពូល G ជាមួយម្ចាស់ផ្ទះទឹកដីកណ្ដាល អូស្ត្រាលី, ចិន និងកោះម៉ារីណាខាងជើង៕
កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែលមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កីឡដា្ឋននេះបានត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ។ គម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ជា ២ដំណាក់កាល គឺដំណាក់កាលរៀបចំសាងសង់របង និងក្លោងទ្វារធំទាំងពីរនៃកីឡដ្ឋាន និងបន្ទាប់ការសាងសង់សំណង់អគារ ទីលានបាល់ទាត់ ហេដ្ឋារចនាសម្ព័ន្ធនានាទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ស្របពេលជាមួយការសាងសង់សួនកុមារ កន្លែងហាត់ប្រាណសម្រាប់សាធារណជន និងការបំពាក់អំពូលសូឡាក្នុងបរិវេណកីឡដ្ឋាន។ កិច្ចការសាងសង់ហេដ្ឋារចនាក្នុងកីឡដ្ឋានដែលសម្រេចបានរួមមាន៖ ១. សាងសង់ក្លោងទ្វារ ចំនួន ២ កន្លែង និងរបងព័ន្ធជុំវិញ ៨០០ម៉ែត្រ ២. សាងសង់កន្លែងសម្រាប់អ្នកទស្សនាចំនួន ៣០០០កៅអី កម្ពស់ ៣ជាន់ ដែលជាន់ផ្ទាលដីចែកចេញជា ២៥បន្ទប់ ជាន់ទី១ (ជាន់ VIP) ចែកជា ៨បន្ទប់ និងជាន់ទី២ ចែកចេញជា ២បន្ទប់ (សម្រាប់អ្នកអធិប្បាយការផ្សាយផ្ទាល់ និងបន្ទប់ការិយាល័យ) ៣. ទីលានបាល់ទាត់ ដែលមានបណ្ដោយ ១១០ម៉ែត្រ និងទទឹង ៧៣ម៉ែត្រ ក្រាលស្មៅសិប្បនិម្មិត និងមានរៀបចំប្រព័ន្ធលូបង្ហូរទឹកព័ទ្ធជុំវិញតារាង ៤. ទីលានរត់ប្រណាំង បានអ៊ុតកៅស៊ូមួយជុំទីលានបាល់ទាត់ ប្រវែង ៤០០ម៉ែត្រ ដែលមានទទឹង ៩,៤៧ម៉ែត្រ និងទទឹងពីទីលានរត់មករបងប្រវែង ១០ម៉ែត្រ ៥. បង្គោលភ្លើងបំភ្លឺទីលានបាល់ទាត់ ចំនួន៤ដើម ដែលមានកម្ពស់ ៤០,២០ម៉ែត្រ និងអំពូលភ្លើងចំនួន ៤២គ្រាប់ កម្រិតពន្លឺ ១.២០០lumen និងអំពូលសឡាបំភ្លឺជុំវិញបរិវេណកីឡដ្ឋាន ចំនួន ២០០ដើម ៦. សួនកុមារ និងកន្លែងហាត់ប្រាណសម្រាប់សាធារណជន ដែលមានទំហំ ២.០០០ម៉ែត្រការ៉េ បំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍ហាត់ប្រាណ ១០គ្រឿង ៧. ទីតាំងតម្កល់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងរូបសំណាកសម្ដេចសង្ឃរាជ ជួន ណាត…
កីឡាករ សុះ សូហាណា បច្ចុប្បន្នកំពុងឈរជាកីឡាករបង្ហាញខ្លួនបានច្រើនជាងគេឲ្យជម្រើសជាតិកម្ពុជា ខណៈថ្ងៃនេះ (០៥ កញ្ញា) បកត្រលប់ទៅ ១០ឆ្នាំមុនជាថ្ងៃដែលរូបគេបានបង្ហាញខ្លួនជាលើកដំបូងឲ្យជម្រើសជាតិកម្ពុជា។ កីឡាករដែលមានរហ្សនាម ‘ផ្ការីកគ្រប់រដូវ’ រូបនេះ បានជាប់ជម្រើសជាតិកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០១១ ប៉ុន្តែរង់ចាំរហូតដល់ជិត១ឆ្នាំ ទើបមានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យប្រទេសកំណើត គឺនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ ទល់នឹងជម្រើសជាតិហ្វីលីពីន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ។ ក្នុងរយៈពេល ១០ឆ្នាំដែលមានការផ្លាស់ប្ដូរគ្រូបង្វឹកជម្រើសជាតិ ទាំងដឹកនាំអចិន្ត្រៃយ៍ និងបណ្ដោះអាសន្ន ចំនួន ៩ដង សមាជិករបស់ក្លិបណាហ្គាវើលដ៍បច្ចុប្បន្នរូបនេះ ត្រូវបានគ្រូបង្វឹកកោះហៅទាំង ៩ដង ពោលគឺក្រោមការដឹកនាំរបស់គ្រូបង្វឹកចំនួន ៧នាក់រួមមាន លោក Lee Tae-hoon, លោក ហុក សុចិត្រា, លោក ប្រាក់ សុវណ្ណារ៉ា, លោក Lee Tae-hoon ជាថ្មី, លោក Kazunori Ohara (បណ្ដោះអាសន្ន), លោក Leonardo Victorino, លោក ប្រាក់ សុវណ្ណារ៉ា (បណ្ដោះអាសន្ន), លោក Felix G.Dalmas និងបច្ចុប្បន្នលោក Ryu Hirose។ លើសពីនេះទៅទៀត បច្ចុប្បន្នខ្សែបម្រើកណ្ដាលរូបនេះ កំពុងក្លាយជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេឱ្យជម្រើសជាតិកម្ពុជា ថែមទៀតផង ពោលគឺ ៦៨ប្រកួត (មាន ៣ប្រកួតជាប្រកួតដែលពុំត្រូវបានទទួលស្គាល់ដោយ FIFA) និងទាត់បញ្ចូលទីបាន ៣គ្រាប់។ តាមពីក្រោយដោយកីឡាកររាមច្បង គួច សុកុម្ភៈ (៦៥ ប្រកួត) និងខ្សែការពារកណ្ដាល សឿយ វិសាល (៦៤ ប្រកួត)។ ប្រកួតដែលគេបានបង្ហាញខ្លួនទាំង ៦៨ប្រកួត រួមមាន៖ 05.09.2012៖ ប្រកួតជាមួយ ហ្វីលីពីន 05.10.2012៖ ប្រកួតជាមួយ ទីម័រខាងកើត 07.10.2012៖ ប្រកួតជាមួយ ឡាវ 09.10.2012៖ ប្រកួតជាមួយ ព្រុយណេ 11.10.2012៖…
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស លោក Javier Cabrera បានលើកឡើងថា «… គោលដៅរបស់យើងគឺត្រលប់មកផ្ទះវិញជាមួយនឹងជ័យជម្នះទាំង ២លើក»។ និយាយបែបនេះគឺនៅមុនការប្រកួតមិត្តភាពនាពេលខាងមុខជាមួយនឹងជម្រើសជាតិកម្ពុជា និងបន្ទាប់មកជម្រើសជាតិនេប៉ាល់ នៅថ្ងៃទី២២ និង២៧ ខែកញ្ញា។ ការប្រកួតមិត្តភាពនេះក៏នឹងក្លាយជាឱកាសចុងក្រោយសម្រាប់បង់ក្លាដែស ក្នុងការបញ្ចប់ភាពមិនដែលឈ្នះរបស់ខ្លួនក្រោមការដឹកនាំរបស់ លោក Cabrera ដោយសារតែបង់ក្លាដែស មិនមានការប្រកួតអន្តរជាតិទៀតទេនៅឆ្នាំនេះ។ មកទល់ពេលនេះ ជម្រើសជាតិបង់ក្លាដែស បានលេងចំនួន ៦ប្រកួតក្នុងឆ្នាំ២០២២ ក្នុងនោះមានការប្រកួតមិត្តភាពអន្តរជាតិ ចំនួន ៣ដង ពានផ្លូវការ (វគ្គជម្រុះជើងឯកអាស៊ី ជុំចុងក្រោយ) ចំនួន ៣ដង និងបានបញ្ចប់ទៅដោយលទ្ធផល ស្មើ២ ចាញ់៤ ចាប់តាំងពីការចូលមកដឹកនាំរបស់ លោក Cabrera ជាមួយក្រុមជម្រើសជាតិ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ បែបនេះក្ដី លោក Cabrera មានក្តីសង្ឃឹមក្នុងការបញ្ចប់ភាពមិនដែលឈ្នះរបស់ខ្លួន។ «ឱកាសដ៏ធំគឺការឈ្នះការប្រកួត… ហើយគោលដៅរបស់យើងគឺត្រលប់មកផ្ទះវិញជាមួយនឹងជ័យជម្នះទាំង ២លើក។» បង់ក្លាដែស គ្រោងនឹងហោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា មុនការប្រកួតមិត្តភាពអន្តរជាតិជាមួយ កម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧យប់៕ ប្រភព៖ newagebd.net
កីឡាករ Sumon Reza ដែលខ្សែប្រយុទ្ធក្រុមជម្រើសជាតិបង់ក្លាដែសបាននិយាយថា គេបានប្រថុយប្រថានដោយដាក់សំណើសុំលាលែងពីការងារទៅកាន់អាជ្ញាធរកងទ័ពអាកាស (Air Force authorities) ដើម្បីចូលរួមជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ មុនពេលការប្រកួតមិត្តភាពរបស់បង់ក្លាដែស ជាមួយកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ។ កីឡាករដែលលេងឱ្យក្រុមជើងឯកលីគកំពូលបង់ក្លាដែស រដូវកាល២០២១-២២ (Bashundhara Kings) រូបនេះ ក៏មានឈ្មោះក្នុងបញ្ជីបឋមក្រុមជម្រើសជាតិ ដែលមានសមាជិក ២៧នាក់ ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Javier Cabrera ផងដែរ ដែលបានប្រកាសកាលពីថ្ងៃទី២៥ ខែសីហា។ ប៉ុន្តែរូបគេបានរាយការណ៍ទៅអ្នកចាត់ការក្រុមជម្រើសជាតិ លោក Iqbal Hossain នៅថ្ងៃទី២៦ ខែសីហា ដោយសារមិនទាន់បានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាគ្រប់គ្រងកីឡារបស់កងទ័ពអាកាសបង់ក្លាដែស (Air Force Sports Contorl Board) ដែលជាកន្លែងការងាររដ្ឋរបស់គេ។ ដោយសារបែបនេះ Sumon មានការខកចិត្ត ហើយទីបំផុតបានសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារ។ “ខ្ញុំបានសម្រេចចិត្តប្រថុយប្រថាន [លាលែងពីការងារ] នៃជីវិតរបស់ខ្ញុំ។ គ្មាននរណាម្នាក់ចង់លាលែងពីការងាររដ្ឋនោះទេ ប៉ុន្តែស្ថានការណ៍បានបង្ខំខ្ញុំឱ្យធ្វើការសម្រេចចិត្តដ៏តឹងតែងបែបនេះ”។ “Air Force បានជួយខ្ញុំច្រើនក្នុងការធ្វើអោយខ្ញុំក្លាយជាកីឡាករបាល់ទាត់នាពេលបច្ចុប្បន្ននេះ។ ខ្ញុំពិតជាមានអារម្មណ៍អស់សង្ឃឹមនៅពេលដែលខ្ញុំឃើញថាកីឡាករដែលបានជ្រើសរើសទាំងអស់បានចូលរួមជំរំជម្រើសជាតិ ប៉ុន្តែខ្ញុំមិនអាច… ខ្ញុំថែមទាំងគេងមិនលក់អស់រយៈពេល ២យប់។ ទីបំផុត ខ្ញុំបានដាក់ពាក្យលាលែងពីការងារ… ប៉ុន្តែពួកគេ [អាជ្ញាធរកងទ័ពអាកាស] មិនទាន់យល់ព្រមលើការលាលែងរបស់ខ្ញុំទេ”។ មូលហេតុដែល កងទ័ពអាកាសបង់ក្លាដែស មិនចង់អនុញ្ញាតឱ្យ Sumon ចូលរួមជំរំជម្រើសជាតិទេ ដោយសារពួកគេកំពុងរៀបចំការប្រកួតបាល់ទាត់ (Inter-services football Tournament) ដែលនឹងធ្វើឡើងនៅទីក្រុងដាកា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ជាការប្រកួតក្របខណ្ឌកងទ័ពជាមួយប្រទេសក្បែរៗខាងដូចជា ឥណ្ឌា. ស្រីលង្កា ជាដើម -ល-។ យ៉ាងណាមិញ ក្រោយមកនៅថ្ងៃទី៣០ ខែសីហា កីឡាកររូបនេះក៏ទទួលបានអនុញ្ញាតឱ្យចូលរួមជាមួយក្រុមជម្រើសជាតិវិញហើយ និងបច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់ជាមួយក្រុមផងដែរ។ ជាការឆ្លើយតបទៅនឹងសំណើរបស់សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស កាលពីថ្ងៃទី២១ និងថ្ងៃទី២៨ ខែសីហា ក្រុមប្រឹក្សាគ្រប់គ្រងកីឡារបស់កងទ័ពអាកាស បានចេញលិខិតចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា។ លិខិតចេញផ្សាយបានបញ្ជាក់ថា៖ «កីឡាករបាល់ទាត់របស់ទ័ពអាកាសបង់ក្លាដែស Suman Reza ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងជំរំហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស សម្រាប់ការប្រកួតមិត្តភាពរបស់ FIFA ចំនួន២»។…
គ្រូបង្វឹកក្រុមបាល់ទាត់ក្នុងសាល ដោនថោនស្ពត ដែលជាក្រុមតំណាងកម្ពុជា ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២ (AFF Futsal Cup 2022) បានស្នើសុំការលើកទឹកចិត្តពីទស្សនិកជន ទោះបីវិស័យហ្វូតសាលកម្ពុជា នៅមានកម្រិតក៏ដោយ។ មានប្រសាសន៍ដូច្នេះ គឺនៅមុនការចេញទៅប្រកួតពានរង្វាន់ដដែលខាងលើ ដែលនេះជាលើកទី២ សម្រាប់ក្រុម ដ្បិតកាលពីឆ្នាំ២០១៩ ធ្លាប់តំនាងកម្ពុជាម្ដង ហើយទទួលបានលទ្ធផលល្អ ដោយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ «យើងមានតែសុំការលើកទឹកចិត្តទៅដល់ទស្សនិកជន ព្រោះយើងដឹងវិស័យហ្វូតសាលរបស់យើងនៅមានកម្រិត ក៏ប៉ុន្តែយើងម្នាក់ៗសុទ្ធតែបានព្យាយាម ហើយបើគ្មានការលើកទឹកចិត្តបន្ថែមទាំងអស់ហ្នឹងទេ យើងក៏អត់អាចឈរបានដល់កន្លែងហ្នឹងដែរ សង្ឃឹមថាបងប្អូនទស្សនិកជនទាំងអស់ នៅតែចូលរួមលើកទឹកចិត្ត ចូលរួមគាំទ្រ ហើយក្មេងៗដែលកំពុងតែអភិវឌ្ឍន៍ពីឥលូវ ព្យាយាមលេង ព្យាយាមស្រលាញ់ពីឥលូវទៅ ដើម្បីពង្រីកខ្លួនឯង ធ្វើឱ្យខ្លួនឯងអាចជួយប្រទេស រហូតដល់ប្រទេសយើងអាចចូលលើឆាកអន្តរជាតិបាន សម្រាប់វិស័យហ្វូតសាលមួយនេះ។» សម្ដីទាំងស្រុងរបស់ លោក ចេត ច័ន្ទរចនា។ បុរសដែលមានតួនាទីជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ផងដែររូបនេះ បានលើកឡើងទៀតថា៖ «យើងធ្វើបានល្អកាលពីឆ្នាំ២០១៩ ដែលក្រុមដោនថោនយើងបានឡើងរហូតដល់ Top 4 ពេលនោះយើងប្រឹងប្រែងអស់ពីលទ្ធភាពខ្លាំងមែនទែន សម្រាប់ពេលឥលូវនេះ យើងក៏បានត្រៀមខ្លួនថាយើងធ្វើម៉េចយកវាឱ្យបាន ដោយសារការលេងជាមួយនឹងកម្រិតអន្តរជាតិយើដឹងថាល្បឿន កម្លាំង បច្ចេកទេស រាងកាយ វាត្រូវការជាខ្លាំង មួយរយៈនេះគឺអ្វីដែលខ្ញុំហាត់ គឺហាត់រួមបញ្ចូលគ្នាទាំងអស់ ព្រោះយើងក៏សង្ឃឹមថា យើងអាចនាំមុខមាត់មកឆាកអន្តរជាតិ ជាមួយនឹងប្រទេសយើងដែរដូចគ្នា។» គួររំលឹកថា ដោនថោនស្បត ធ្លាប់តំណាងកម្ពុជា ទៅចូលរួមពានរង្វាន់ដដែលខាងលើកាលពីឆ្នាំ២០១៩ ពេលនោះបញ្ចប់ទៅដោយឈរនៅលេខ៤ ដែលជាកំណត់ត្រាល្អបំផុតមិនធ្លាប់មានសម្រាប់ក្រុមបាល់ទាត់ហ្វូតសាលកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់តាំងពីចូលរួមលើកដំបូង នៅឆ្នាំ២០១៨។ កាលពីឆ្នាំ២០១៩ ដោនដោន ស្ថិតនៅពូល B ជាមួយ MIU របស់មីយ៉ាន់ម៉ា និង Melaka United របស់ម៉ាឡេស៊ី ជាលទ្ធផលប្រកួតដំបូងបានឈ្នះ Melaka United ៥-៤ ប្រកួតទី២ បានចាញ់ MIU ៩-៣ តែក៏នៅបានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួប PTT Chonburi Bluewave របស់ថៃ ប៉ុន្តែចាញ់ធ្ងន់ដៃ ១៧-០ រួចក៏ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជួប MIU ជាថ្មី បន្តចាញ់ ៩-៥…
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះបឋមកីឡាករជម្រើសជាតិកម្ពុជាឈុតធំ និងឈុតអាយុក្រោម ២៣ឆ្នាំ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដេស និងជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ។ សម្រាប់ឈុតធំគឺមានកីឡាករ ៤០នាក់ត្រូវបានកោះហៅក្នុងបញ្ជីបឋម រួមមានមកពី ១១ក្លិប លីគទី១ លីគទី២កម្ពុជា និងលីគក្រៅប្រទេស (លីគទី៣ អាមេរិក) ពោលគឺ វិសាខា ១០នាក់, បឹងកេត ៦នាក់, ភ្នំពេញក្រោន ៥នា់, ព្រះខ័នរាជស្វាយរៀង ៥នាក់, អគ្គិសនីកម្ពុជា ៥នាក់, ណាហ្គាវើលដ៍ ៣នាក់, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ២នាក់, ព្រៃវែង ១នាក់, សូលទីឡូអង្គរ ១នាក់, គីរីវង់សុខសែនជ័យ ១នាក់ និងក្លិប Orlando City SC B ១នាក់ផងដែរ។ បញ្ជីឈ្មោះ U-23 កម្ពុជា សរុបមានកីឡាករចំនួន ៣៥នាក់ មកពី ១៣ក្លិបនៃពានរង្វាន់លីគកំពូល និងលីគទី២ កម្ពុជា ពោលគឺមកពីក្លិបបឹងកេត ៥នាក់, ព្រៃវែង ៤នាក់, ណាហ្គាវើលដ៍ ៤នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, កងយោធពលខេមរភូមិន្ទ ៣នាក់, អគ្គិសនីកម្ពុជា ៣នាក់, គីរីវង់សុខសែនជ័យ ៣នាក់, វិសាខា ២នាក់, ភ្នំពេញក្រោន ២នាក់, អង្គរថាយហ្គឺរ ២នាក់, នគរបាលជាតិ ២នាក់, កោះកុង ១នាក់ និង អាយអេសអាយ ដង្កោសែនជ័យ ១នាក់។ បើតាមការបញ្ជាក់ដោយ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិ នៅលើវិបសាយផ្លូវការស៊ីហ្គេម កម្ពុជា ឆ្នាំ២០២៣ cambodia2023.com កីឡាករទាំង ៣៥នាក់នេះ នឹងត្រូវធ្វើតេស្តកាយសម្បទា (30-15IFT) ជាមុនសិននៅថ្ងៃទី១៣ ខែកញ្ញា រួចទើបចាប់ផ្ដើមប្រមូលផ្ដុំជាផ្លូវការនៅថ្ងៃទី១៥ ខែដដែល។ ចំពោះការប្រកួតវិញ…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.