© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ni Monic
កីឡាករយុវជនអាយុក្រោម២០ឆ្នាំ កំពុងតែត្រៀមខ្លួនយ៉ាងសកម្មដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification) នៅខែកញ្ញា ខាងមុខ នាប្រទេសតាជីគីស្ថាន។ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចាក់ថា ក្រុមលើកនេះអាចនឹងមានការកោះហៅកីឡាករល្អៗ ដើម្បីពង្រឹងក្រុមបន្ថែម។ នេះបើតាមការបញ្ជាក់របស់លោកទៅកាន់វិបសាយផ្លូវការស៊ីហ្គេម ឆ្នាំ២០២៣ cambodia2023.com ។ «ចង់បញ្ជាក់បន្ថែមមួយទៀតដែរ យើងនឹងមានការប្រកួត U-20 Asian Cup វគ្គជម្រុះ នៅតាជីគីស្ថាន ហើយកីឡាករដែលលេងការប្រកួតហ្នឹងគឺជាកីឡាករដែលកើតឆ្នាំ២០០៣ អ៊ីចឹងកីឡាករសំខាន់មួយចំនួនដែលលើកមុនទៅលេងនៅឥណ្ឌូនេស៊ី អាកខានមិនបានទៅហ្នឹង ប៉ុន្តែលើកនេះយើងនឹងព្យាយាមពង្រឹងសមត្ថភាពពួកគាត់ សម្រាប់ការប្រកួតវគ្គជម្រុះ។» សម្ដីរបស់ លោក ឈូក ពិសិដ្ឋ។ «អ៊ីចឹងកីឡាករសំខាន់មួយចំនួនដែលបាត់មុខកាលទៅលេង U-19 នៅឥណ្ឌូនេស៊ី ដែលយើងធ្វើមិនបានល្អ នឹងអាចភាគរយខ្ពស់ក្នុងការចូលរួមការប្រកួតលើកហ្នឹង ដោយសារតែក្នុងអំឡុងពេលនេះ គឺយើងអត់មានសកម្មភាពការប្រកួតលីគ ឬក៏ហ៊ុនសែនខាប់ ទេ ហើយការប្រកួតគឺលេងមុន FIFA Day មួយសប្ដាហ៍ អ៊ីចឹងទៅចំនុចមួយនេះយើងនឹងអាចមើលឃើញថាកីឡាករដែលរាល់ដងធ្លាប់កោះហៅចូល U-23 ឬក៏ឈុតធំ ប្រហែលជាអាចនឹងត្រូវទៅចូលរួមការប្រកួត U-20 នៅតាជីគីស្ថាន ច្រើនជាង ដោយសារតែជាការប្រកួតផ្លូវការ ហើយយើងពង្រឹងសមត្ថភាពពួកគាត់នៅក្នុងការប្រកួតប្រជែងការប្រកួតបានរង្វាន់វគ្គជម្រុះ ពីព្រោះបើសិនជាយើងឡើងវគ្គនេះ យើងនឹងអាចលេងជុំចុងក្រោយ នៅឆ្នាំក្រោយ សម្រាប់ពានរង្វាន់ U-20 ហ្នឹង។» «ដូចបានដឹងហើយ យើងធ្លាប់មានបទពិសោធឆ្លងទៅលេងជុំផ្ដាច់ព្រ័ត្រម្ដងហើយកាលពីឆ្នាំ២០១៩ ប៉ុន្តែពេលនោះមិនអាចប្រកួតបានដោយសារតែកូវីដ-១៩ ហើយពានរង្វាន់ត្រូវបានលុបចោល ប៉ុន្តែលើកនេះយើងចង់ព្យាយាមឲ្យអស់លទ្ធភាព ពង្រឹងសមត្ថភាព និងយកកីឡាករដែលមានល្អបំផុតនៅក្នុងក្រុមចូលរួមការប្រកួតសម្រាប់ការប្រកួត U-20 នៅតាជីគីស្ថាន។» សូមបញ្ជាក់ថា ពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification Round) គ្រោងធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន។ ក្រុជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតពូល A ជាមួយក្រុមខ្លាំងៗ ក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឆ្នាំ២០២២ នៅពូលជាមួយក្រុមខ្លាំង ជម្រើសជាតិថៃ, ជម្រើសជាតិហ្វីលីពីន, ជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមឈ្នះវគ្គជម្រុះរវាង ទីម័រខាងកើត ឬក៏ ព្រុយណេ។ ក្រោយចាប់ឆ្នោត ហើយនិងជាការត្រៀម គ្រូបង្វឹកនៃក្រុមខ្លាំងពីរប្រចាំពូល ថៃ ជាមួយ ឥណ្ឌូនេស៊ី បានលើកឡើងពីការត្រៀមកោះហៅកីឡាករល្អៗរៀងៗខ្លួន។ គ្រូថៃ លោក Mano Polking បាននិយាយថា 🇹🇭🗣 «ខ្ញុំធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមក្នុងការនាំកីឡាករល្អបំផុតដើម្បីជួយក្រុម។ យើងដឹងថាមានកីឡាករសំខាន់ៗមួយចំនួនដែលកំពុងលេងនៅប្រទេសជប៉ុនដូចជា Chanathip, Supachok និង Chaowat ប៉ុន្តែយើងនៅតែមានពេលវេលាដើម្បីដោះស្រាយរឿងនេះ។» «យើងក៏ត្រូវគិតគូរពីកាលវិភាគនៃ J-League និង Thai League ផងដែរ ព្រោះឆ្នាំនេះ លីគជាច្រើនត្រូវឈប់កំឡុងពេល World Cup ។ យើងត្រូវមើលថាតើត្រូវធ្វើអ្វីដើម្បីអោយកីឡាករល្អៗត្រៀមជួយក្រុម។» គ្រូឥណ្ឌូនេស៊ី លោក Shin Tae Yong បាននិយាយផងដែរថា 🇵🇱🗣 «សម្រាប់ការជ្រើសរើសកីឡាករ ខ្ញុំនឹងជ្រើសរើសកីឡាករល្អបំផុតតាមលក្ខខណ្ឌ ហើយពិតណាស់នឹងមានកីឡាករចូលសញ្ជាតិ។ ជាពិសេសនៅពេលនេះ Sandy Walsh, Jordi Amat, និង Shayne Pattynama នៅតែស្ថិតក្នុងដំណើរការចូលសញ្ជាតិ។ យើងសង្ឃឹមថាពួកគេទាំងបីអាចចូលរួមជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗនេះ។» កីឡាករ Jordi Amat Maas (ខ្សែការពារកណ្ដាល) គឺជាកូនកាត់អ៉េស្បាញ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ដោយមានជីដូនជាជនជាតិឥណ្ឌូនេស៊ី។ គេធ្លាប់លេងឱ្យក្លិបល្បីៗដូចជា Espanyol, Rayo Vallecano, Swansea City, Betis និងបច្ចុប្បន្នលេងឱ្យ Johor Darul Ta’zim របស់ម៉ាឡេស៊ី។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនអ៉េស្បាញ តាំងពីឈុត U-16 រហូតដល់ U-21។ កីឡាករ Shayne…
តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយស្ថានទូតគុយបាប្រចាំប្រទេសកម្ពុជា ពេលនេះមន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់មកពីគុយបា ចំនួន៤រូបបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយដើម្បីជួយការងារបច្ចេកទេសដល់ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ត្រៀមដណ្តើមមេដាយក្នុងពេលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា មានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ ឯកឧត្តម ជា ពៅ លោក តែន ឡន លោក គួន សុគន្ធី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រុមគ្រូបង្វឹកនិងកីឡាករជម្រើសជាតិឆ្នេរខ្សាច់កម្ពុជា បានទទួលមន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ ទាំង៤ ក្នុងការិយាល័យរបស់សហព័ន្ធកីឡាបាល់ទះក្នុងពហុកីឡដ្ឋានជាតិ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នេះ។ ជាមួយគ្នានោះដែរមន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកគុយបា បានត្រួតពិនិត្យមើលពីបច្ចេកទេសរបស់កីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជា ក្នុងទីលានហ្វឹកហាត់នៅបរិវេណពហុកីឡដ្ឋានជាតិផងដែរ។ មន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកទាំង៤ រូបជាជនជាតិគុយបា មាន លោក Karell Pena Ventoza (គ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់) លោក Berto Friol Barrios (គ្រូបង្វឹកបាល់ទះក្នុងសាល) លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនាំយកពួកគាត់មកនេះ បន្ទាប់ពីការអនុញ្ញាតពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានប្រធានសហព័ន្ធ ហើយជាក់ស្តែងថ្ងៃនេះតាមរយៈឯកឧត្តម ជា ពៅ យើងឃើញថាគ្រូបង្វឹកខាងគុយបា មាន២វិញ្ញាសាមក មានបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់។ ប៉ុន្តែតាមការណែនាំរបស់ឯកឧត្តមប្រធាននិងឯកឧត្តមអនុប្រធានសហព័ន្ធ គឺយើងត្រូវការជាចាំបាច់ផ្នែកបាល់ទះលើឆ្នេរខ្សាច់»។ លោកអគ្គលេខាធិការសហព័ន្ធបានបន្ថែមថា៖ «ដូចយើងបានដឹងហើយថាក្រុមបាល់ទះឆ្នេរខ្សាច់របស់យើងមិនអន់ពេកទេ ទោះបីការហ្វឹកហាត់របស់យើងមិនទាន់ដល់ស្តង់ដារក៏ពិតមែន ក្នុងការប្រកួតស៊ីហ្គេម នៅវៀតណាម ថ្មីៗនេះ យើងបានឈ្នះលេខ៥ដែរ។ ប៉ុន្តែក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធយើងមិនចង់បានចំណាត់ថ្នាក់នោះទេ គឺយើងចង់បានមេដាយ»។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្តថា៖ «យើងអញ្ជើញគ្រូគុយបា មកគឺធ្វើជាគ្រូបង្គោលសម្រាប់បាល់ទះឆ្នេរខ្សាច់ ទន្ទឹមនឹងនេះក៏យើងត្រូវមើលពីបច្ចេកទេសនៃការបង្វឹករបស់គាត់ដែរ តើគាត់ខ្លាំងជាង? ឬប្រហាក់ប្រហែល? ឬខ្សោយជាងគ្រូរបស់កម្ពុជាយើង។ ខ្ញុំសង្ឃឹមថាជាលក្ខណៈសាកល្បង ២ឬ៣ខែនេះ…
បន្ទាប់ពីបានលេចឮដំណឹងថា ពានរង្វាន់លីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ និងលីគទី២កម្ពុជា គ្រោងនឹងធ្វើការផ្លាស់ប្ដូរការចាប់ផ្ដើម និងការបញ្ចប់រដូវកាលរបស់ខ្លួនឲ្យដូចនៅតំបន់អឺរ៉ុប ដោយលេងឆ្លងឆ្នាំចាប់ពីឆ្នាំក្រោយតទៅ តាមរយៈការអនុវត្តរដូវកាល២០២៣-២០២៤ ពេលនេះបានក្លាយជាការពិតហើយ ដែល «ខេមបូឌានព្រីមៀរលីគ និងលីគទី២កម្ពុជា» ចាប់ពីឆ្នាំក្រោយតទៅ នឹងធ្វើឡើង ក្នុងរដូវកាល ២០២៣-២០២៤ វិញ។ យោងតាមវីដេអូនៃការប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុនលីគ លោក. Satoshi ជាមួយអ្នកចាត់ការទូទៅរបស់ក្លិបទាំង៨ ដែលមកពីលីគកំពូលកម្ពុជា ស្តីពីបញ្ហាទូទៅ និងសង្កេតមើលការណែនាំអំពីការធ្វើតេស្តកាយសម្បទា (30-15IFT test) គេក៏ឃើញមានក្រដាសប្រតិទិនប្រកួតប្រចាំឆ្នាំ២០២៣-២០២៤ (Competition Calender 2023-2024) នៅលើតុប្រជុំ ក៏បានលេចចេញនូវខែដែលចាប់ផ្ដើមការប្រកួតទៀតផង ពោលគឺគ្រោងនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៣ ខាងមុខ។ ត្រង់អំឡុងខែមករា ដល់ខែមិថុនា ពុំមានការប្រកួតលីគឡើយ គេឃើញខែមករា មានចន្លោះពេលសម្រាប់ការប្រកួត ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ដែលបន្តពីខែធ្នូ ឆ្នាំ២០២២ (ពាននេះលេងពីថ្ងៃទី២០ ធ្នូ ២០២២ បញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣)។ បន្ទាប់មកនៅខែកុម្ភៈ មានការប្រកួតខេមបូឌានលីគខាប់ ឆ្នាំ២០២៣ (Cambodian League Cup) នៅសប្ដាហ៍ទី៣ នៃខែកុម្ភៈ ដោយមានដល់ទៅ ៦ប្រកួតសម្រាប់វគ្គចែកពូល (អាចបានសេចក្ដីថាលេង ២ជើង) ហើយនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ យ៉ាងណាមិញនៅអំឡុងខែមីនា ថ្ងៃទី០១ ដល់ថ្ងៃទី១៨ គឺមានការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup 2023) ករណីក្រុម U-20 កម្ពុជាឆ្លងផុតវគ្គជម្រុះ ដែលកំពុងត្រៀមធ្វើការប្រកួតជម្រុះនៅខែក្រោយនេះ។ ហើយបន្ទាប់មកនៅថ្ងៃទី២០ ដល់ថ្ងៃទី២៨ ក៏មានការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាឈុតធំ ប្រកួតមិត្តភាពអន្តរជាតិ (FIFA Day) ផងដែរ។ ចូលដល់ខែឧសភា គឺជាខែពិសេសជាងគេ នោះគឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្ទាល់ តែកីឡាបាល់ទាត់ចាប់ផ្ដើមមុនគេតាំងពីថ្ងៃទី៣០ ខែមេសា នឹងបញ្ចប់នៅថ្ងៃទី១៦…
ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២១ (Tiger 2021) ដោនថោនស្បត (Down Town Sport) ដែលតំណាងកម្ពុជា នឹងស្ថិតនៅពូល A នៃពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន ឆ្នាំ២០២២ (AFF Futsal Cup 2022) នៅថៃ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តនគររាជសីមា។ ពានរង្វាន់នេះមាន ៧ក្រុមចូលរួម រួមមានម្ចាស់ផ្ទះថៃ Hongyen Thakam, Sahako FC វៀតណាម, Mac Selangor ម៉ាឡេស៊ី, MS ABDB ព្រុយណេ, Bintang Timur Surabaya ឥណ្ឌូនេស៊ី, Ramelau FC ទីម័រខាងកើត និង ដោនថោនស្បត របស់កម្ពុជាផ្ទាល់។ ហើយនៅរសៀលថ្ងៃទី២៦ ខែសីហា នេះ ជាលទ្ធផលនៃការចាប់ឆ្នោតដែលសម្រេចបាន ដោនថោនស្បត ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ Hongyen Thakam, Bintang Timur Surabaya របស់ឥណ្ឌូនេស៊ី និង MS ABDB របស់ព្រុយណេ។ គួររំលឹកថា ដោនថោនស្បត ធ្លាប់តំណាងកម្ពុជា ទៅចូលរួមពានរង្វាន់ដដែលខាងលើកាលពីឆ្នាំ២០១៩ ពេលនោះបញ្ចប់ទៅដោយឈរនៅលេខ៤ ដែលជាកំណត់ត្រាល្អបំផុតមិនធ្លាប់មានសម្រាប់បាល់ទាត់ក្លិបហ្វូតសាលកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់តាំងពីចូលរួមលើកដំបូង នៅឆ្នាំ២០១៨ (កាលនោះ ក្លិបកំចាយមារ តំណាងកម្ពុជា)៕
ការប្រកួតព្រឹត្តិការណ៍កីឡាជាតិ (National Games) ដែលខកខានរៀបចំម្ដងរួចមកហើយកាលពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-២៩ នឹងត្រូវរៀបចំឱ្យមានការប្រកួតឡើងវិញ នៅឆ្នាំ២០២២នេះ ដើម្បីត្រៀមមុនការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។ ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នឹងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ដោយមានកីឡាចំនួន ៣៩ប្រភេទដាក់ឱ្យប្រកួត ក្នុងនោះក៏មានប្រភេទកីឡាបាល់ទាត់ (បុរស-នារី) ផងដែរ។ ប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស-នារី ត្រូវបានដឹងថាមានក្រុមសរុបចំនួន ២២ក្រុមចូលរួម ក្នុងនោះមាននារី ១១ក្រុម និងបុរស ១១ក្រុម។ ការប្រកួតកីឡាជាតិ លើកទី៣ នឹងរៀបចំការប្រកួតនៅទីលានចំនួន ៦ រាជធានី-ខេត្ត ពិសេសទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការចូលរួមប្រមាណ ៧,០០០ នាក់។ ចំពោះប្រភេទកីឡា ដែលគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ គឺមាន ៣៩ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ ប្រភេទកីឡាផងដែរ៕
នៅថ្ងៃទី២០ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ក្រុម U-23 កម្ពុជា ក៏ដូចជាជម្រើសជាតិឈុតធំ នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុម U-23 ជប៉ុន និងជម្រើសជាតិបង់ក្លាដេស រៀងៗខ្លួន នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ភាគច្រើននៃកីឡាករជម្រើសជាតិកម្ពុជា បច្ចុប្បន្នក៏មានឈ្មោះទាំងជាមួយឈុតធំ និងឈុត U-23 ហើយបើក្រឡេកមើលពេលវេលាប្រកួត គឺមានភាពប្រកៀកគ្នាខ្លាំង ពោលគឺនៅពេលដែលកីឡាករ U-23 ប្រកួតចប់ សម្រាកបានតែ ១ថ្ងៃ នឹងចូលដល់ការប្រកួតរបស់ជម្រើសជាតិឈុតធំ ដែលនេះជាបញ្ហាត្រូវបានអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា លោក ឈូក ពិសិដ្ឋ បានលើកមកបង្ហាញផងដែរនៅលើវិបសាយផ្លូវការរបស់ស៊ីហ្គេម ឆ្នាំ២០២៣ cambodia2023.com ។ U-23 កម្ពុជា ក្នុងដំណើរវិលត្រឡប់មកប្រកួតត្រៀមស៊ីហ្គេម ២០២៣ និងការធ្វើតេស្តជាមួយ U-23 ជប៉ុន «ជាគំនិតឥឡូវនេះ យើងនឹងបែងចែកដាច់ដោយឡែក ប៉ុន្តែយើងនឹងពិនិត្យស្ថានភាពជាក់ស្ដែង។ ប៉ុន្តែបើមើលទៅយើងពិបាកក្នុងការដាក់បញ្ចូលគ្នាណាស់ ដោយសារតែការប្រកួតកៀកៗគ្នា។ អ៊ីចឹង មិនអាចកីឡាករមួយ លេងប្រកួតមួយហើយ មកលេងប្រកួតមួយទៀតកើត។ អ៊ីចឹង ប្រហែលជាអាចដាច់ដោយឡែកតែម្ដង។ ប៉ុន្តែឥឡូវនេះ យើងកំពុងពិចារណា មិនទាន់សម្រេចជារួមតែម្ដងទេ ដោយសារតែឥឡូវគឺយើងកំពុងតែពិនិត្យមើលបញ្ជីឈ្មោះកីឡាករ ដែលយើងនឹងកោះហៅសម្រាប់ចូលរួមប្រមូលផ្ដុំ។ ឥឡូវ យើងកំពុងតែពិនិត្យមើលសិនថា តើកម្រិតកីឡាករយើងណាខ្លះ ពួកគាត់ទៅ U-20 កីឡាករណាខ្លះដែលគាត់នឹងត្រូវលេង ហើយយើងមានពាក់ព័ន្ធនឹងការធ្វើតេស្តកាយសម្បទា មុននឹងការប្រមូលផ្ដុំទៀត»។ ជុំវិញការប្រកួតរបស់ U-23 កម្ពុជា ជាមួយ U-23 ជប៉ុន លោក ឈូក ពិសិដ្ឋ បានបញ្ជាក់ថា នេះជាការប្រកួតមួយដ៏មានសារៈសំខាន់ដ្បិតត្រូវប្រកួតជាមួយក្រុមខ្លាំងប្រចាំតំបន់អាស៊ី ដើម្បីដកស្រង់បច្ចេកទេស ឱ្យបានកាន់តែរឹងមាំក្នុងអំឡុងពេលសម្រាកលីគ។ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតជាមួយក្រុម U-23 ជប៉ុន គឺពាក់ព័ន្ធទាំងការប្រកួតត្រៀមស៊ីហ្គេមឆ្នាំក្រោយ ហើយក៏ជាបទពិសោធថ្មីមួយដែលយើងអាចប្រកួតប្រជែងជាមួយនឹងក្រុមជើងខ្លាំងមួយនៅក្នុងតំបន់អាស៊ី គឺក្រុមជប៉ុន។ ពិតណាស់ យើងធ្លាប់មានបទពិសោធម្ដង ដែលយើងបានប្រកួតនៅប្រទេសជប៉ុន ប៉ះជាមួយក្រុម U-23 របស់ជប៉ុន ដែលជាការប្រកួតផ្លូវការ។ នេះក៏ជាឱកាសលើកទី២…
កម្ពុជា នឹងរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី១៤ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងត្រៀមរៀបចំទទួលប្រតិភូចូលរួមប្រមាណ ៤០០នាក់ ក្រោមការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ចាប់តាំងពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា នៅពេលដែលបញ្ហាសំខាន់ៗទាំងអស់ត្រូវបានដោះស្រាយ ដោយសារការរួបរួមក្នុងតំបន់ និងបំណងប្រាថ្នាគាំទ្រកម្ពុជា ក្នុងពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់ចលនាអូឡាំពិក។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ក្នុងការទទួលបដិសណ្ឋារកិច្ចប្រភិភូកីឡាអន្តរជាតិមកពីពិភពលោក ប្រមាណ ៤០០នាក់។ មហាសន្និបាតនេះនឹងមានប្រតិភូ ជាពិសេសគឺថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ព្រមទាំងប្រធានគណៈកម្មាធិការជាតិអូឡាំពិក ៤៥ប្រទេសក្នុងទ្វីបអាស៊ី ជាមួយគ្នានេះ បណ្តាប្រទេសដែលត្រៀមធ្វើម្ចាស់ផ្ទះបន្តវេន ទាំងកីឡាអូឡាំពិក និងកីឡាអាស៊ី ក៏នឹងចូលរួមធ្វើបទបង្ហាញ ក្នុងមហាសន្និបាតនេះផងដែរ។ ប្រតិបត្តិករកីឡារូបនេះបានលើកបង្ហាញពីគោលបំណងចម្បងនៃការធ្វើម្ចាស់ផ្ទះមហាសន្និបាត ដោយកម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ការជួយផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានអន្តរជាតិ ដែលនឹងមកប្រមូលផ្តុំគ្នា នៅទីកន្លែងតែមួយនៃរាជធានីភ្នំពេញ ដើម្បីជួយពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោក។ ម្យ៉ាងទៀត នឹងផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជានានាជាមួយសហព័ន្ធកីឡាអន្តរជាតិ ចលនាអូឡាំពិកអន្តរជាតិទាំងអស់ ក្នុងគោលបំណងជួយពង្រឹងដល់ការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជាបាន។ ចំណុច១ទៀត គឺនយោបាយការទូតកីឡាកម្ពុជាកាន់តែមានភាពរឹងមាំ ជាពិសេសនឹងជំរុញបន្ថែមដល់ចលនាកីឡាពិភពលោកមើលឃើញពីសក្តានុពលរបស់កម្ពុជាផងដែរ។ ដូច្នេះនេះជាឱកាសដ៏កម្រ ដោយមិនងាយនឹងទទួលបានឱកាសធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី បែបនេះឡើយ។ នេះជាពេលវេលាដ៏ល្អមួយ ដែលសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានមើលឃើញពីសក្តានុពលកម្ពុជា នូវវិស័យកីឡា សេដ្ឋកិច្ច ជាពិសេសគឺកត្តាចម្បងនៃម្លប់សន្តិភាពរបស់កម្ពុជា ដែលកំពុងបោះជំហាននៃការអភិវឌ្ឍលើគ្រប់វិស័យពីមួយដំណាក់កាលទៅមួយដំណាក់កាល ខណៈគោលដៅនៃសុខសុវត្ថិភាពពីជំងឺកូវីដ-១៩ ក៏ត្រូវបានអន្តរជាតិបានលើកឡើងផងដែរ។ មហាសន្និបាត OCA នឹងក្លាយជាឱកាសដ៏ល្អមួយដើម្បីជូនដំណឹងដល់ប្រតិភូទាំងអស់អំពីការប្រកួតកីឡាស៊ីហ្គេម នាខែឧសភាខាងមុខ ហើយស្វែងរកការគាំទ្ររបស់ពួកគេសម្រាប់ការធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យផងដែរ «កន្លងមកមានមតិខ្លះបានលើឡើងថា បណ្តាប្រទេសជាម្ចាស់ផ្ទះខ្លះថាទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺមិនមានលក្ខណៈពេញលេញ ដោយមិនទទួលបានការគាំទ្រពីលើឆាកអន្តរជាតិជាដើម។ ដូច្នេះ នៅក្នុងឱកាសដ៏កម្រ និងល្អ ក្នុងនាមជាម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកកម្ពុជា នាដើមក្រោយនេះ កម្ពុជានឹងស្វះស្វែងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជាយើង នៃគោលដៅកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។ នេះការបញ្ជាក់បន្ថែមរបស់ឯកឧត្តម…
ក្រុមជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម២០ឆ្នាំ បានជម្រុះកីឡាករ ៣នាក់ចេញហើយ ក្នុងការហ្វឹកហាត់ដំណាក់កាលទី១ ហើយបាននឹងកំពុងត្រៀមដំណាក់កាលទី២ សម្រាបការប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification) នៅខែកញ្ញា ខាងមុខ។ យោងតាមបញ្ជីឈ្មោះកីឡាករយុវជនចំនួន ២៦នាក់នោះមានមកពីក្លិបចំនួន ១១ត្រូវបានកោះហៅចូល ទាំងក្លិបនៅលីគទី១ និងលីគទី២ កម្ពុជា។ រួមមាន៖ ៨នាក់ – សាលាបាល់ទាត់ជាតិបាទី : រ៉េត លីហេង, ម៉េង សុភា, ហួត វ៉ាន់ណេត, ចាន់ វិបុលដាវីឌ, អ៊ាវ សុវណ្ណារ៉ា, សោម បូរឹទ្ធ, អ៊ុក ដេវីន, ទុំ មករា ៤នាក់ – ព្រៃវែង : ស៊ិន សុវណ្ណាមករា, វឿន វ៉ា, គង់ លីហួរ, សឿន រិទ្ធវីរៈវឌ្ឍនា ៣នាក់ – សូលទីឡូអង្គរ : អៀម រតនា, ណង វីលិក, អ៊ី វ៉ាឃីម ២នាក់ – ភ្នំពេញក្រោន : កើត ពេជ្រ, សំអុល ទីណា ២នាក់ – អាស៊ីអឺរ៉ុបយូណាយធីត : ឆាន់ ប៊ុនមី, ហាវ សុខនេត្រ ២នាក់ – វិសាខា : វីរៈ ដារ៉ា, ឡេង ណូរ៉ា កីឡាករម្នាក់ៗមកពី ព្រះខ័នរាជស្វាយរៀង (ជូ ស៊ិនទី), ណាហ្គាវើលដ៍ (ផាត សុខា), វ៉ន ផល្លា (ទ័ព) និងគីរីវង់សុខសែនជ័យ (ទូច ម៉ាណាន់)។…
នាពេលបច្ចុប្បន្នគេឃើញមានកីឡាការិនីកម្ពុជា ៣នាក់ ទាំងកូនកាត់ និងកូនខ្មែរសុទ្ធសាធ កំពុងរស់នៅក្រៅប្រទេសហើយក៏កំពុងលេងកីឡាបាល់ទាត់ ក្នុងក្របខ័ណ្ឌបាល់ទាត់មួយដែលអាចនិយាយបានថា មានកម្រិតប្រកួតប្រជែងរៀងខ្លួនៗ។ កីឡាការិនី Sandra Hill កូនកាត់ខ្មែរ-អូស្ត្រាលី Sandra Hill កើតប្រទេសកម្ពុជា ដែលមានឪពុកជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិខ្មែរ ឈ្មោះ ប្រាក់ ចិន្តា អតីតកីឡាករបាល់ទះជម្រើសជាតិនារី និងជាប្អូនស្រីបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា ផងដែរ ជាពិសេសជាក្មួយបង្កើតលោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិនារីផ្ទាល់។ បច្ចុប្បន្នកីឡាការិនី Sandra Hill កំពុងប្រកបអាជីពនៅក្រុម Grand Canyon សាកលវិទ្យាល័យសហរដ្ឋអាមេរិក អស់រយ:ពេល៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៧-២២ ដោយបង្ហាញខ្លួនបាន ៦០ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់។ ប្អូនជីដូនមួយរបស់កីឡាករ ប្រាក់ មុន្នីឧត្តម រូបនេះក៏ធ្លាប់ជម្រើសជាតិនារីកម្ពុជា ផងដែរកាលពីអំឡុងឆ្នាំ២០១៨។ កីឡាការិនី Selena Chhiv គឺជាកូនខ្មែរសុទ្ធសាធ មានទាំងឪពុក និងម្តាយសញ្ជាតិខ្មែរ ហើយបានទៅរស់នៅប្រទេសកាណាដា កាលពីសម័យសង្គ្រាម ។ កីឡាការិនី Selena Chhiv កីឡាការិនីរូបនេះចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ ៥ឆ្នាំ ប៉ុន្តែចាប់ផ្តើមលេងតំណាងឲ្យក្រុមជាលើកដំបូងនៅអាយុ ១២ឆ្នាំ។ បន្ទាប់មកនៅអាយុ ១៥ឆ្នាំចាប់ផ្ដើមលេងក្នុងកម្រិត Elite ជាមួយក្រុម Quebec (AAA)។ នៅអាយុ ១៨ឆ្នាំ នាងបានចូលរួមលេងក្នុងកម្រិតពាក់កណ្តាលអាជីព (លេងលីគកម្រិតខ្ពស់) ហើយបច្ចុប្បន្នកំពុងលេងឲ្យ CS MRO Outremont U21 AAA ដែលជាក្រុមចំនុះឲ្យ CS MRO Outremont AAA លេងនៅក្របខណ្ឌពាក់កណ្ដាលអាជីព ស្មើនឹងលំដាប់ទី៣ នៃលីគបាល់ទាត់នារីកាណាដា។ ក្រុមដែល សេលីណា ធ្លាប់ចូលរួមមានដូចជា ២០១៧-២០១៨ ជាមួយ Braves D’Ahunstic U-16 និង U-17។ ឆ្នាំ២០១៩ បានចូលរួមជាមួយ CS Saint-Laurent U-21…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.